អាហ្វហ្គានីស្ថាន៖ កាលពីថ្ងៃទី១៨ខែមេសា មានការបាក់ដី ពីភ្នំគ្របដណ្តប់លើភូមិមួយបណ្តាលឲ្យមានអ្នកស្លាប់៧នាក់ និងបាត់ខ្លួនជាច្រើននាក់ ។ ហេតុការខាងលើកើតឡើងនៅក្នុងភូមិ ភូមិ kHWAJA SIMA ស្រុក Tolak ខេត្ត Ghor ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី១៨ខែមេសា។
សារព័ត៌មាន CAN នៅថ្ងៃទី ១៩ខែមេសាបានផ្សាយថា ៖ យោងតាមការប្រកាសពីមន្ត្រីក្នុងតំបន់ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់នេះពីរបីថ្ងៃកន្លងមក ជាហេតុនាំឲ្យមានការបាក់ដីមកលើលំនៅឋាននៅតំបន់ជម្រាលភ្នំ ។
លោក Ghulam Nasir Khaze អភិបាលខេត្ត Ghor បញ្ជាក់ប្រាប់ប្រភពស៊ីនហួផ្សាយថា៖ ឧប្បទ្ទវហេតុនេះបានកើតឡើងនៅក្នុង លំនៅឋាន៣ខ្នងរងការខូចខាត ។ ចំណែកជនរងគ្រោះមិនដឹងពីចំនួន ដែលកំពុងនៅបាត់ខ្លួននៅឡើយទេ ។ បច្ចុប្បន្ននេះប្រតិបត្តិការស្វែងរកកំពុងប្រព្រឹត្តឡើង ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានជួយដល់ក្រុមអ្នកភូមិ និងក្រុមគ្រួសាររងគ្រោះដែលបាត់បង់ទីជម្រកក្រោយពីហេតុការណ៍បាក់ដីនៅតំបន់ភ្នំទាំងនេះផងដែរ ៕
ដោយ៖ ធី រីណា