ទ្រាំនឹងជំងឺប្រចាំកាយទៀតលែងបាន​ សម្រេចចិត្តលួចចងកស្ងាត់ៗសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ធំ​ ៖​  បុរសចំណាស់ម្នាក់មានជម្ងឺប្រចាំកាយ​ ថែម​ ទាំង​ញៀនស្រាទៀត​ បានលួចចងកសម្លាប់ខ្លួន ខណៈ​សពឃេីញនៅវេលាម៉ោង៧៖៣០នាទីថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០២០ នៅភូមិ​បន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

សពឈ្មោះ យាប ហ៊ុល ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរនៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមការបំភ្លឺពីឈ្មោះ យ៉ែន ឡី អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ (សព)​ បានបញ្ជាក់ថា៖ រយ:ពេល​ជាងមួយឆ្នាំមកហើយ ដែលប្តីគាត់ ឈ្មោះ យាប ហ៊ុល មានជម្ងឺប្រចាំកាយ ហើយជាមនុស្សញៀនស្រា​សរ​ជាប្រចាំ លុះដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២០ ប្តីគាត់ចេញទៅផឹកស្រា លុះពេលត្រលប់មកវិញ គាត់បានឃើញប្តីដើរអើតមើលតាមដើមស្វាយក្បែរៗផ្ទះ តែគាត់ពុំបានចាប់អារម្មណ៍ស្មានតែ គាត់ទៅចងរបារក្រោលគោក្រោមផ្ទះ មួយសន្ទុះ​ ក្រោយមកស្រាប់តែលឺចៅស្រី ឈ្មោះ​ ហ៊ុល ចន្រ្ទា​ ស្រែកប្រាប់ថា យាយៗ តាចង​ ក​សម្លាប់ខ្លួនហើយ ភ្លាមនោះគាត់បានចេញទៅមើល ឃើញប្តីគាត់ចងកនិងខ្សែរ លីឡុងពណ៌សភ្ជាប់និងមែកស្វាយ មុខផ្ទះស្លាប់ទៅហើយ។
ទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញស្រុក សហការជាមួយអាជ្ញាធរ​មូលដ្ឋាន​ ភូមិ/ឃុំ បានចុះដល់កន្លែងកើតហេតុ ដើម្បី​ពិនិត្យសព ។

តាមការពិនិត្យសពឃើញថាសពមានស្នាមជាំនៅជុំវិញក ក្រៅពីនេះពុំមានស្លាកស្នាមអ្វីផ្សេងទៀតឡើយទើបសមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះ ពិតជាចងករ​សម្លាប់ខ្លួនឯងពិតប្រាកដមែន រួចក៏បានប្រគល់សព ជូនឈ្មោះ យ៉ែន ឡី ត្រូវជាប្រពន្ធ(សព)​យកទៅធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print