ខេត្តកំពង់ធំ ៖ បុរសចំណាស់ម្នាក់មានជម្ងឺប្រចាំកាយ ថែម ទាំងញៀនស្រាទៀត បានលួចចងកសម្លាប់ខ្លួន ខណៈសពឃេីញនៅវេលាម៉ោង៧៖៣០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
សពឈ្មោះ យាប ហ៊ុល ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរនៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមការបំភ្លឺពីឈ្មោះ យ៉ែន ឡី អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ (សព) បានបញ្ជាក់ថា៖ រយ:ពេលជាងមួយឆ្នាំមកហើយ ដែលប្តីគាត់ ឈ្មោះ យាប ហ៊ុល មានជម្ងឺប្រចាំកាយ ហើយជាមនុស្សញៀនស្រាសរជាប្រចាំ លុះដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២០ ប្តីគាត់ចេញទៅផឹកស្រា លុះពេលត្រលប់មកវិញ គាត់បានឃើញប្តីដើរអើតមើលតាមដើមស្វាយក្បែរៗផ្ទះ តែគាត់ពុំបានចាប់អារម្មណ៍ស្មានតែ គាត់ទៅចងរបារក្រោលគោក្រោមផ្ទះ មួយសន្ទុះ ក្រោយមកស្រាប់តែលឺចៅស្រី ឈ្មោះ ហ៊ុល ចន្រ្ទា ស្រែកប្រាប់ថា យាយៗ តាចង កសម្លាប់ខ្លួនហើយ ភ្លាមនោះគាត់បានចេញទៅមើល ឃើញប្តីគាត់ចងកនិងខ្សែរ លីឡុងពណ៌សភ្ជាប់និងមែកស្វាយ មុខផ្ទះស្លាប់ទៅហើយ។
ទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ/ឃុំ បានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសព ។
តាមការពិនិត្យសពឃើញថាសពមានស្នាមជាំនៅជុំវិញក ក្រៅពីនេះពុំមានស្លាកស្នាមអ្វីផ្សេងទៀតឡើយទើបសមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះ ពិតជាចងករសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចក៏បានប្រគល់សព ជូនឈ្មោះ យ៉ែន ឡី ត្រូវជាប្រពន្ធ(សព)យកទៅធ្វើបុណ្យតាមប្រពៃណី៕ប៊ុនរិទ្ធី