​រថយន្ដ​សាំ​យ៉ុ​ង​បុក​ម៉ូតូ​ស្លាប់​ម្នាក់​រង​របួសធ្ងន់​ម្នាក់​

ចែករំលែក៖

​ភ្នំពេញ៖​ រថយន្ដ​សាំ​យ៉ុ​ង​១​គ្រឿង​ ខណៈ​ ម្ចាស់​បើក​ជែង​រថយន្ដ​និង​ម៉ូតូ​ជា​ច្រើន​ គ្រឿង​នៅ​ពីមុខ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ដែល​ខំ​គេច​ រហូត​ដល់​ចិញ្ចើមថ្នល់​បណ្ដាល​ឱ្យ​ដួល​ ហើយ​កិន​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ​។​

IMG-20160114-WA0051

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ វេលា​ម៉ោង​៥​និង​៥៥​នាទី​ល្ងាច​ ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​តាម​បណ្ដោយ​ផ្លូវ​ ជាតិ​លេខ​៥​ ស្ថិត​ក្នុងភូមិ​ក្រួស​ សង្កាត់​ ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ ។​

​បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជន​ រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ អ៊ូច​ បញ្ញា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ក្រាំង​កណ្ដាល​ ឃុំ​ប្រាំបី​មុំ​ ស្រុក​ទ្រាំង​ ខេត្ដ​ តាកែវ​។​ ចំណែក​ជន​រង​គ្រោះ​ដែល​រង​ របួសធ្ងន់​ត្រូវ​រថយន្ដ​សង្គ្រោះ​ដឹក​ទៅ​ព្យា​ បាល​នៅ​មន្ទីរពេទ្យ​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ​ ពៅ​ កុង​គែន​ ភេទ​ប្រុស​ មាន​ទីលំនៅ​ផ្ទះ​ លេខ​២៤៤​ ភូមិ​ប៉​ប្រ៉​ក​ខាងត្បូង​ សង្កាត់​ កា​កាប​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​ ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ១BF-៦១៤៤​ ចំណែក​រថយន្ដ​បង្ក​ម៉ាក​ សាំង​យ៉ុ​ង​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ២AA-៥៧០២​ ។​

​ប្រភព​បានឱ្យ​ដឹង​ទៀត​ថា​ មុន​ពេល​ កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ ១​គ្រឿង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ចំណែក​រថយន្ដ​សាំ​ យ៉ុ​ង​បើកបរ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​ត្បូង​ ទៅ​ជើង​ (​បញ្ច្រាសទិស​គ្នា​)​ ដោយ​រថយន្ដ​ នេះ​បាន​ជែង​រថយន្ដ​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ចូល​ទៅ​ផ្លូវ​ម្ខាង​ទៀត​រហូត​ទៅ​បុក​ម៉ូតូ​ ជន​រង​គ្រោះ​ដែល​កំពុង​ជិះ​នៅ​លើ​ចិញ្ចើមថ្នល់​ហើយ​កិន​និង​អូស​ជាប់​ម៉ូតូ​ជា​ច្រើន​ ម៉ែត្រ​បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​រង​របួសធ្ងន់​ ម្នាក់​តែ​ម្ដង​ ។​ ភ្លាមៗ​នោះ​អ្នកបើកបរ​ រថយន្ដ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ ប្រគល់​ឱ្យ​សមត្ថកិច្ច​ ចំណែក​ជន​រង​គ្រោះ​ ដែល​រង​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​ ។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​វាស់វែង​ ហើយ​នាំ​ខ្លួន​អ្នកបើកបរ​ រថយន្ដ​ព្រមទាំង​រថយន្ដ​ និង​ម៉ូតូ​ទៅ​កាន់​ ការិយាល័យ​ច​រា​រណ៍​ជើង​គោក​រាជធានី​ភ្នំ​ ពេញ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​សមត្ថកិច្ច​ កំពុង​ស្វែងរក​ក្រុម​គ្រួសារ​ដើម្បី​មក​យក​ សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

IMG-20160114-WA0047

IMG-20160114-WA0049

...

ដោយ៖ ចាន់​ ធឿ​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print