ភ្នំពេញ៖ រថយន្ដសាំយ៉ុង១គ្រឿង ខណៈ ម្ចាស់បើកជែងរថយន្ដនិងម៉ូតូជាច្រើន គ្រឿងនៅពីមុខដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូ១គ្រឿងដែលខំគេច រហូតដល់ចិញ្ចើមថ្នល់បណ្ដាលឱ្យដួល ហើយកិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៥និង៥៥នាទីល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ ជាតិលេខ៥ ស្ថិតក្នុងភូមិក្រួស សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជន រងគ្រោះដែលស្លាប់មានឈ្មោះ អ៊ូច បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិ ក្រាំងកណ្ដាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្ដ តាកែវ។ ចំណែកជនរងគ្រោះដែលរង របួសធ្ងន់ត្រូវរថយន្ដសង្គ្រោះដឹកទៅព្យា បាលនៅមន្ទីរពេទ្យជាម្ចាស់ម៉ូតូមានឈ្មោះ ពៅ កុងគែន ភេទប្រុស មានទីលំនៅផ្ទះ លេខ២៤៤ ភូមិប៉ប្រ៉កខាងត្បូង សង្កាត់ កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ១BF-៦១៤៤ ចំណែករថយន្ដបង្កម៉ាក សាំងយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AA-៥៧០២ ។
ប្រភពបានឱ្យដឹងទៀតថា មុនពេល កើតហេតុជនរងគ្រោះទាំង២នាក់ជិះម៉ូតូ ១គ្រឿងតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុង ទិសដៅពីជើងទៅត្បូង ចំណែករថយន្ដសាំ យ៉ុងបើកបរយ៉ាងលឿនក្នុងទិសដៅពីត្បូង ទៅជើង (បញ្ច្រាសទិសគ្នា) ដោយរថយន្ដ នេះបានជែងរថយន្ដនិងម៉ូតូជាច្រើនគ្រឿងចូលទៅផ្លូវម្ខាងទៀតរហូតទៅបុកម៉ូតូ ជនរងគ្រោះដែលកំពុងជិះនៅលើចិញ្ចើមថ្នល់ហើយកិននិងអូសជាប់ម៉ូតូជាច្រើន ម៉ែត្របណ្ដាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ ម្នាក់តែម្ដង ។ ភ្លាមៗនោះអ្នកបើកបរ រថយន្ដត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច ចំណែកជនរងគ្រោះ ដែលរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែង ហើយនាំខ្លួនអ្នកបើកបរ រថយន្ដព្រមទាំងរថយន្ដ និងម៉ូតូទៅកាន់ ការិយាល័យចរារណ៍ជើងគោករាជធានីភ្នំ ពេញដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះដែលស្លាប់សមត្ថកិច្ច កំពុងស្វែងរកក្រុមគ្រួសារដើម្បីមកយក សពទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ចាន់ ធឿន