ជុងមិនភ្លេចកុកទេ..! ជនជាប់ចោទម្នាក់ ដែលរត់ចេញពីតុលាការ កាលពី៩ខែមុន ត្រូវកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ ឃាត់ខ្លួនបានហេីយ រួមនិងបក្ខពួកម្នាក់ទៀត

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារ តែមានការ ចង្អុល បង្ហាញនិងយកចិត្តទុកដាក់របស់ លោក វរសេនីយ៍ទោ ម៉េង វិមាន តារា អធិការ នគរបាលខណ្ឌមានជ័យ ជនត្រូវចោទ ឈ្មោះ អឹម រតនៈ (រហ័សនាម អាកណ្តុរ ) ដែលរត់ ចេញពីតុលាការ កាលពី៩ខែមុនឥឡូវ ត្រូវ បានកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ និងប៉ុស្តិ៍ស្ទឹងមានជ័យ ១ សហការគ្នាឃាត់បានវិញនៅយប់រំលង អាធ្រាត្រ ឈានចូលថ្ងៃ ទី២១ ខែមេសា ឆ្នាំ ២០២០ នៅចំណុចខាងក្រោយ ផ្សារសឡា ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ខណៈពេលជិះម៉ូតូឌុបបក្ខពួកម្នាក់ទៀត ដើររកលួច កាច់ក .ម៉ូតូ របស់ប្រជាពលរដ្ឋ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ មុនឈាន ដល់ការឃាត់ខ្លួន ក្រុមខាងលើ គឺសមត្ថកិច្ច កំពុងតែល្បាត លុះមកដល់ក្រោយ ផ្សារសឡា ក៏ប្រទះឃើញ ជនត្រូវចោទ កំពុងជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីមសង់ ស៊េរីចាស់ ឌុបគ្នា តាមផ្លូវ ទេីប កម្លាំងឃាត់ សួរនាំ រកឃើញ ដែកចុងស្រួលចំនួន១ សោរទីបលេខ៨ ចំនួនមួយ និងដែកសរសៃចំនួន១ ទេីបចាប់វាយខ្នោះ នាំមកស្នាក់ការប៉ុស្តិ៍ រួចបញ្ជូន ទៅអធិការដ្ឋានតែម្ដង ។

ជនសង្ស័យទាំង២នាក់នោះរួមមាន ៖ ទី១ ឈ្មោះ អឹម រតនៈ ហៅ អាកណ្ដុរ ភេទប្រុស អាយុ៣២ឆ្នាំ ជាអតីតមន្ត្រី នគរបាល រដ្ឋបាលប៉ុស្តិ៍ បឹងទំពន់ និងទី២ឈ្មោះ លី តុងហួរ ភេទប្រុស អាយុ២៧ឆ្នាំ ។

សូមរំលឹកថា អឹម រតនៈ ហៅ អាកណ្ដុរ បានឆ្កឹះសោរខ្នោះ ដៃ លួចរត់ចេញពី សាលាដំបូង រាជធានីភ្នំពេញ កាលពី៩ខែមុន ( វេលាម៉ោង៤និង៥០នាទី ល្ងាច ថ្ងៃទី១៨ខែសីហា ឆ្នាំ២០១៩ ) ខណៈសមត្ថកិច្ចបញ្ជូន សំណុំរឿង ជននេះពីបទ លួចកាច់កម៉ូតូ ។ ជននោះនិយាយថា គេបានប្រើឈើចាក់ធ្មេញ ដោះខ្នោះដៃ រួចលួចរត់ចេញបានតែម្ដង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្តកិច្ចកំពុងធ្វើការសាកសួរនិងឃាត់ខ្លួនជាបណ្តោះអសន្ន ដើម្បីកសាងសំណុំរឿងទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print