​រថយន្ដ​ថៃ​ដឹក​ដំឡូង​បុក​ជាមួយ​រថយន្ដ​ច្នៃ​របួសធ្ងន់​ស្រាល​៣​នាក់

ចែករំលែក៖

​ខេត្ដ​ប៉ៃលិន​៖​ មនុស្ស​៣​នាក់​បាន​រង​ របួសធ្ងន់​និង​ស្រាល​ក្នុង​ករណី​គ្រោះថ្នាក់​ បង្ក​ឡើង​រវាង​រថយន្ដ​(​ថៃ​)​ដឹក​ដំឡូង​និង​ ពោត​បុក​ជាមួយ​រថយន្ដ​ច្នៃ​ កាលពី​វេលា​ ម៉ោង​ប្រមាណ​៩​ព្រឹក​ ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៥៦​ ស្ថិត​ក្នុងភូមិ​ប៉ា​ង​រលឹម​ សង្កាត់​ អូរ​តា​វ៉ៅ​ ក្រុងប៉ៃលិន​ ។​

​ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន​ទី​១-​ឈ្មោះ​ សេង​ ពេ​ជ​គី​រី​ របួស​បាក់​ភ្លៅ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ទីលំនៅ​ភូមិ​អូរ​ទន្ទឹម​ ស្រុក​ សំឡូត​ ខេត្ដបាត់ដំបង​,​ ទី​២-​ឈ្មោះ​ សេង​ ពេញ​វង្ស​ របួសស្រាល​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​ និង​ទី​៣-​ ឈ្មោះ​ បុ​ន​ សុង​ ជនជាតិ​ថៃ​ អាយុ​៤០​ឆ្នាំ​ របួសស្រាល​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ ហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ដ​កុងតឺន័រ​ដឹក​ពោត​១​គ្រឿង​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​៨០៩០២៤​ បើក​ បរ​តាម​ផ្លូវជាតិ​លេខ​៥៧​ ក្នុង​ទិស​ដៅ​ពី​ លិចទៅ​កើត​ដោយ​ល្បឿ​លឿន​។​ លុះ​មក​ ដល់​ចំណុច​កើតហេតុ​រថយន្ដ​ខាងលើ​ក៏​ បាន​ជ្រុល​ទៅ​បុក​រថយន្ដ​កែ​ច្នៃ​មួយ​គ្រឿង​ បណ្ដាល​ឱ្យ​មនុស្ស​៣​នាក់​របួសធ្ងន់​ស្រាល​ និង​ចាក់​ពោត​រាយ​ប៉ាយ​ពេញ​ផ្លូវ​ ។​

​ក្រោយ​ពី​កើតហេតុ​អ្នក​របួស​ត្រូវ​បាន​ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​ ដោយ​ ឡែក​រថយន្ដ​ទាំង​២​ ត្រូវ​បាន​សមត្ថកិច្ច​ ស្ទូច​អូស​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ ប៉ៃលិន​ដើម្បី​រង់ចាំ​ដោះស្រាយ​ ៕​ ស​ សា​រ៉េ​ត​

sew (1)

sew

sew (2)

...

– See more at: http://beta.nokorwatnews.com/?p=72258#sthash.LrtjDdQh.dpuf

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print