ក្រុងប៉ោយប៉ែត៖ ប្រជាពលរដ្ឋនៅក្រុង ប៉ោយប៉ែតក៏ដូចជាអ្នកធ្វើដំណើរតាមផ្លូវ ជាតិលេខ៥បានលើកឡើងថាពួកគាត់មិន ពេញចិត្ដនិងមានការព្រួយបារម្ភជាខ្លាំង បញ្ហាសុវត្ថិភាពក្នុងការធ្វើដំណើរតាមដងផ្លូវជាតិលេខ៥ចាប់ពីរង្វង់មូលច្រកទ្វារអន្ដរជាតិប៉ោយប៉ែតមកដល់មុខវត្ដរតនារាមហៅវត្ដផ្សារកណ្ដាលគឺមាន រថយន្ដជាច្រើនប្រភេទរួមទាំងរថយន្ដ តាក់ស៊ីផងចតចាប់ម៉ូយយ៉ាងអនាធិ តេយ្យតាមចិញ្ចើមផ្លូវ។ ម្យ៉ាងទៀតរថយន្ដ ធុនធំៗរបស់ថៃដឹកទំនិញគ្រប់ប្រភេទ ដែលយកដងផ្លូវធ្វើជាចំណតចតទាំងសងខាងផ្លូវចាប់ពីម៉ោង១១ព្រឹករហូតដល់ ម៉ោង៥ល្ងាចក៏មានដែលនេះជាកត្ដាមួយធ្វើឱ្យផ្លូវជាតិលេខ៥រួមតូចអាចមាន គ្រោះថ្នាក់គ្រប់ពេលវេលាបើកបរមិន ប្រយ័ត្ន។
ពួកគាត់បន្ដថា ចំពោះបញ្ហារថយន្ដ តាក់ស៊ីវិញពេលឃើញម៉ូតូដឹកមនុស្សម្ដងៗ ពួកគាត់រត់ចាប់យ៉ាងរញ៉េរញ៉ៃហើយចំពោះ រថយន្ដក្រុងវិញពេលមកដឹកម៉ូយតាមទី កន្លែងលក់សំបុត្រក៏ចតគ្មានសណ្ដាប់ធ្នាប់ផងដែរ។ បញ្ហាទាំងអស់នេះអាចប្រឈម នឹងគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរព្រោះកន្លង មកដោយសារតែការចតឬចាប់ម៉ូយនេះហើយកើតមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាល ឱ្យស្លាប់មនុស្សច្រើននាក់មកហើយដែរ។ កន្លងមកសមត្ថកិច្ចជំនាញក្រុងក៏បានចុះ អនុវត្ដចំពោះរថយន្ដតាក់ស៊ីចតគ្មាន សណ្ដាប់ធ្នាប់ក៏ប៉ុន្ដែមកដល់ពេលនេះគឺ នៅតែកើតមានដដែលធ្វើឱ្យមានការ សង្ស័យថារថយន្ដទាំងអស់ដែលយកចំណីផ្លូវធ្វើជាចំណតនេះបង់លុយឱ្យសមត្ថ កិច្ចមួយចំនួនក៏មិនដឹង។ ដូច្នេះពួកគាត់ សំណូមពរដល់សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងមេត្ដាជួយសម្រួលបន្ថែមទៀតព្រោះ រញ៉េរញ៉ៃខ្លាំងណាស់។
ពួកគាត់បញ្ជាក់ថា នៅចំណុចរង្វង់ មូលផ្នែកខាងស្ដាំបើយើងធ្វើដំណើរពីកើតទៅលិចមានរទេះលក់បាយ រទេះដឹកទំនិញ រទេះលក់ចេកចៀននិងអ្នកលក់សំបុត្រ រថយន្ដឱ្យឈ្មួញថៃសម្រាប់ដឹកពលករខ្មែរបាននាំគ្នាដាក់តុលក់សំបុត្រទៀតផង។ ភាពគ្មានសណ្ដាប់ធ្នាប់ទាំងនេះគួរមាន វិធានការក្ដៅព្រោះទីនោះជាកន្លែងភ្ញៀវ ចេញចូលជារៀងរាល់ថ្ងៃបង្កការកកស្ទះ រាល់ថ្ងៃមិនដែលមានពេលទំនេរនេះ។
លោក សៅ សារឿន នាយផ្នែកចរា ចរណ៍ក្រុងប៉ោយប៉ែតបាននិយាយថា បញ្ហា អ្នកលក់សំបុត្ររថយន្ដឱ្យពលករខ្មែរទៅ ប្រទេសថៃឬអ្នកលក់បាយម្ហូបគ្រប់ប្រភេទ នៅចំណុចរង្វង់មូលនោះគឺលោកបានធ្វើ ច្រើនដងហើយតែមួយរយៈនេះលោក មានជំងឺមិនបានចុះត្រួតពិនិត្យមិនដឹងថា វាកើតឡើងវិញនោះទេ។ លោកថាចំពោះ រថយន្ដថៃដែលដឹកទំនិញចូលមកកម្ពុជា ចតតាមផ្លូវជាតិនោះគឺទីកន្លែងស្ដុកទំនិញរបស់ក្រុមហ៊ុនតូចដូច្នេះពេលរថយន្ដថៃ ដឹកទំនិញចូលមកច្រើនមានការកកស្ទះ ទើបយកចិញ្ចើមផ្លូវជាតិចតបណ្ដោះអាសន្ន ហើយពេលសាងទំនិញអស់ទើបលែង កកស្ទះ។
បច្ចុប្បន្នលោករង់ចាំតែបទបញ្ជាពី អភិបាលក្រុងប៉ុណ្ណោះនឹងចាត់ការហីយ។ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុង ប៉ោយប៉ែតមិនអាចសុំការបំភ្លឺបានឡើយ ព្រោះទូរស័ព្ទលោកចុចចូលគ្មានអ្នកទទួល ៕
ដោយ៖ វណ្ណា