ខេត្ដប៉ៃលិន៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ លោកនាយឧត្ដម សេនីយ៍ ខ្វាន់ ស៊ាម មេបញ្ជាការកង វិស្វកម្មនៃក្រសួងការពារជាតិ និងនាយ ឧត្ដមសេនីយ៍ អ៊ី ឈាន នាយករងខុទ្ទកា ល័យ និងជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន លោក កើត សុធា អភិបាលនៃគណៈ អភិបាលខេត្ដប៉ៃលិន អមដំណើរដោយ ថ្នាក់ដឹកនាំមន្ដ្រីរាជការកងកម្លាំងប្រដាប់ អាវុធជាច្រើនរូបទៀតបានអញ្ជើញចុះ ពិនិត្យការដ្ឋានសាងសង់ផ្លូវស្របខ្សែ ព្រំដែនកម្ពុជា-ថៃ មួយខ្សែមានប្រវែង ២០គីឡូម៉ែត្រចាប់ពីផ្លូវបំបែកផ្លូវជាតិ លេខ៥៧ត្រង់ចំណុចភូមិផ្សារព្រំ ឃុំស្ទឹង កាច់ ស្រុកសាលាក្រៅឆ្ពោះទៅដល់អូរ អែម សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្ដ ប៉ៃលិន ។
ផ្លូវលំមួយខ្សែប្រវែង២០គីឡូម៉ែត្រ នេះមានទទឹង៩ម៉ែត្រធ្វើស្ពានចំនួន៥ កន្លែង ដាក់លូ២៩កន្លែង លូប្រអប់ចំនួន ៩កន្លែងហើយផ្លូវនេះគឺជាផ្លូវក្រាលក្រួស ក្រហមជំហានដំបូងស្របតាមព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ដ្រខេត្ដប៉ៃលិនជា គម្រោងថវិការបស់ក្រសួងអភិវឌ្ឍន៍ជន បទនិងអនុវត្ដគម្រោងដោយកងវិស្វកម្ម ក្រសួងការពារជាតិតែក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៦នេះឱ្យរួចរាល់ជាស្ថាពរ ។
លោក កើត សុធា អភិបាលនៃគណៈ អភិបាលខេត្ដប៉ៃលិនបានមានប្រសាសន៍ថា ផ្លូវក្រវាត់ស្របព្រំដែនកម្ពុជា-ថៃ ១ខ្សែប្រវែង២០គីឡូម៉ែត្រ ដែលឋិត នៅក្នុងភូមិសាស្ដ្រខេត្ដប៉ៃលិននេះ នឹង ត្រូវកសាងបន្ដជាជំហានៗរហូតផ្សាភ្ជាប់ផ្លូវក្រវាត់ព្រំដែនដែលកំពុងកសាងចេញពីខេត្ដកោះកុងឆ្ពោះមកតភ្ជាប់គ្នានឹងផ្លូវ ដែលកងវិស្វកម្មនៃក្រសួងការពារជាតិកំពុងដំណើរការកសាងនៅទីនេះ ។
តាមចក្ខុវិស័យក្នុងយុទ្ធសាស្ដ្របម្រើប្រជាពលរដ្ឋក្នុងរយៈពេលយូរអង្វែងរបស់សម្ដេចតេជោ ហ៊ុន សែន ផ្លូវមួយខ្សែ ស្របព្រំដែនកម្ពុជា-ថៃនេះ មានសក្ដា នុពលលើវិស័យការពារជាតិ និងបង្ក លក្ខណៈងាយស្រួលដល់ការដឹកជញ្ជូន កសិផលរបស់ប្រជាកសិករនៅតាមព្រំ ដែនទៅកាន់ទីផ្សារបានឆាប់រហ័សធ្វើ ឱ្យឈ្មួញកាត់បន្ថយការចំណាយសោហ៊ុយលើការដឹកជញ្ជូនស្មើនឹងការបង្កើនតម្លៃកសិផលរបស់ប្រជាពលរដ្ឋ ។
លោក កើត សុធា បន្ដថា រាជរដ្ឋា ភិបាលក្រោមការដឹកនាំរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញការកសាងនិងអភិវឌ្ឍនៅតំបន់ព្រំដែនឱ្យមានការរីកចម្រើនគ្រប់វិស័យ ។ ជាក់ស្ដែងនៅតំបន់ព្រំដែនក្នុងភូមិសាស្ដ្រខេត្ដប៉ៃលិនបាននិងកំពុងជំរុញបន្ថែមនូវការពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយ ប្រទេសថៃជាមិត្ដ ដើម្បីប្រែក្លាយតំបន់ ព្រំដែនរវាងប្រទេសទាំងពីរឱ្យទៅជាព្រំ ដែនមួយដែលមានសន្ដិភាពមិត្ដភាព កិច្ចសហប្រតិបត្ដិការនិងការអភិវឌ្ឍឱ្យ រីកចម្រើនលើគ្រប់វិស័យសំដៅលើក ស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរឱ្យល្អប្រសើរឡើង ។
បច្ចុប្បន្ននេះខេត្ដប៉ៃលិនមានផ្លូវស្ពានតភ្ជាប់ពីភូមិមួយទៅភូមិមួយពីឃុំមួយទៅឃុំមួយដែលជាសរសៃឈាមសេដ្ឋកិច្ចក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ លោកអភិបាលខេត្ដ មានប្រសាសន៍បន្ដទៀតថា យើងប្រែ កា្លយការដឹងគុណចំពោះសម្ដេចតេជោ ទៅជាស្មារតីជួយថែរក្សាផ្លូវស្ពានទាំង អស់នេះឱ្យនៅមានគុណភាពប្រើប្រាស់ បានយូរអង្វែង ៕
ដោយ៖ ស សារ៉េត