រង្វាន់យ័ក្សដែលមានទឹកប្រាក់រហូតដល់១ពាន់៥០០លានដុល្លារអាមេរិករបស់ក្រុមហ៊ុនឆ្នោតThe California Lottery បានរកឃើញម្ចាស់ហើយ កាលពីថ្ងៃទី១៣ខែមករា ហើយសន្លឹកឆ្នោតដែលត្រូវរង្វាន់នោះលក់នៅក្នុងសង្កាត់ Chino Hills ទីក្រុងឡូសអ៊ែនជឺឡែស អាមេរិក។
កាលពីថ្ងៃពុធ ដែលជាថ្ងៃចេញលេខឆ្នោតរង្វាន់ធំ គេសង្កេតឃើញមានការផ្អើលទិញឆ្នោតPowerballនៅទូទាំងសហរដ្ឋអាមេរិក ដោយមនុស្សទាំងជួរៗបានរង់ចាំទិញឆ្នោតនៅតាមហាងនានា ជាមួយនឹងក្តីស្រមៃក្លាយជាមហាសេដ្ឋីក្នុងពេលតែមួយប៉ប្រិចភ្នែក។
ក្រុមហ៊ុនបានប្រកាសថា លេខដែលឈ្នះរង្វាន់គឺ08 27 34 04 19 និងPowerball 10។វាត្រូវបានគេចេញនៅម៉ោង១០និង៥៩នាទីយប់ថ្ងៃពុធដែល ត្រូវជាព្រឹកថ្ងៃព្រហស្បត៍នេះ ម៉ោងនៅកម្ពុជា។ក្រុមហ៊ុន បានបញ្ជាក់ថា បើមិនមានអ្នកឈ្នះរង្វាន់នេះទេ នោះការចេញលេខឆ្នោតថ្មីនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ហើយរង្វាន់នឹងឡើងដល់២.០០០លានដុល្លារ។
សូមបញ្ជាក់ថា អ្នកឈ្នះឆ្នោតរង្វាន់យក្សនេះអាចទទួលយកប្រាក់សុទ្ធ៩៣០លានដុល្លារបើ ខ្លួនជ្រើសយកការបង់ប្រាក់ភ្លាមជាជាងការទទួលប្រាក់ប្រចាំឆ្នាំនៅ រយៈពេល២៩ឆ្នាំ៕