​បើកផ្លូវ​២​ខ្សែ​ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ​ប៉ះពាល់​ដល់​ដី​អ្នកធំ​ជា​ច្រើន​

ចែករំលែក៖

​ភ្នំពេញ៖​ ដី​ជា​ច្រើន​កន្លែង​ដែល​ស្ថិត​ នៅ​ក្នុង​ដៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ ដីធ្លី​កំពុង​តែ​ធ្វើការ​សម្របសម្រួល​និង​ ព​ន្លឿ​ន​ធ្វើការ​ដោះស្រាយ​ដើម្បី​កំណត់​ ឱ្យ​ច្បាស់​និង​ប្រគល់​ជូន​ដល់​ប្រជាពលរដ្ឋ​ គ្រប់គ្រង​ឱ្យ​ស្រប​ទៅ​ច្បាប់រដ្ឋបាល​ ដោយ​ មាន​កន្លែង​ខ្លះ​នៅ​មិន​ទាន់​ដោះស្រាយ​ ចប់​នៅឡើយ​ហើយ​កន្លែង​ខ្លះ​ទៀត​បាន​ បញ្ចប់​រួចរាល់​និង​ប្រគល់​សិទ្ធិ​កាន់កាប់​ឱ្យទៅ​ដល់​ប្រជាពលរដ្ឋ​ធ្វើការ​គ្រប់គ្រង​ រួច​ហើយ​ ។​

sew (1)

​ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​ មក​រា​ ឆ្នាំ​២០១៦​ អាជ្ញាធរ​ខណ្ឌ​ឫស្សី​ និង​ភូមិបាល​ខណ្ឌ​បាន​ដឹកនាំ​កម្លាំង​មួយ​ ក្រុម​រួម​ជាមួយ​គ្រឿងចក្រ​បាន​ចុះ​បើក​ ផ្លូវ​ចំនួន​២​ខ្សែ​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ ឫស្សី​កែវ​ដោយ​ចាក់​ដី​បំពេញ​និង​ឈូស​ឆាយ​ពង្រីក​ឱ្យ​ចេញ​ជា​រូបរាង​ផ្លូវ​ដើម្បី​ ងាយស្រួល​ធ្វើ​ដំណើរ​នា​ពេល​ខាង​មុខ​ ។​

​ការ​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ដ​បើកផ្លូវ​ ចំនួន​២​ខ្សែ​ក្នុង​តំបន់​អភិវឌ្ឍន៍​ខណ្ឌ​ឫស្សី​ កែវ​នេះ​ដឹកនាំ​ដោយ​លោក​*​ ជា​*​ ពិសី​ អភិ​ បាល​រង​ខណ្ឌ​,​ លោក​ប៊ុ​ន​ ឡុ​ង​ ប្រធាន​ ការិយាល័យ​ភូមិបាល​ខណ្ឌ​និង​មន្ដ្រី​ក្រោម​ ឱវាទ​ជា​ច្រើន​រូប​ទៀត​ ។​

​បើ​តាម​ការ​លើក​ឡើង​ឱ្យ​ដឹង​ពី​មន្ដ្រី​ ដែល​ចុះ​អនុវត្ដ​ការ​ពង្រីក​និង​បើកផ្លូវ​ នេះ​បាន​បញ្ជាក់​ថា​ ការ​អភិវឌ្ឍន៍​នឹង​មាន​ ផល​ប៉ះពាល់​ដល់​ដី​អ្នកមាន​ និង​អ្នកធំ​មួយ​ ចំនួន​ តែបើ​ទោះបីជា​ប៉ះពាល់​យ៉ាងណា​ នោះ​អាជ្ញាធរ​នៅ​តែ​បន្ដ​ធ្វើ​ដើម្បី​ឱ្យ​បង​ ប្អូន​ប្រជាពលរដ្ឋ​មាន​ផ្លូវ​ធ្វើ​ដំណើ​ខ្វាត់​ ខ្វែង​ងាយស្រួល​នៅ​ពេល​ខាង​មុខ​ ។​

​មន្ដ្រី​ដែល​ចុះ​អនុវត្ដ​ខាងលើ​នេះ​សូម​ មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ទៀត​ថា​ ការ​ប៉ះពាល់​ដី​មួយ​ចំនួន​របស់​អ្នកមាន​ និង​អ្នកធំ​ខាងលើ​នេះ​គឺ​ពួក​គាត់​បាន​ រំលោភ​យក​ដី​របស់​រដ្ឋ​ ហើយ​ការ​អភិវឌ្ឍន៍​ បើកផ្លូវ​គឺជា​ប្រយោជន៍​រួម​មិនមែន​ជា​របស់​បុគ្គល​ណា​ម្នាក់​ឡើយ​ ។​

​ផ្លូវ​ដែល​អាជ្ញាធរ​បាន​បើក​ទម្លុះ​និង​ ចាក់​ដី​បំពេញ​មាន​ផ្លូវ​លេខ​១៨១២​ដែល​ ចាប់ពី​ផ្លូវ​លេខ​៥៩៨​ ឆ្ពោះ​មក​ផ្លូវ​លេខ​ ១៧០១​ មាន​ទទឹង​១០​ម៉ែត្រ​ហើយ​មួយ​ ខ្សែ​ទៀត​កាត់​ចំ​កណ្ដាលផ្លូវ​លេខ​១៨១២​ ដែល​គេ​ដាក់​ឈ្មោះ​ផ្លូវ​នោះ​ថា​ ផ្លូវ​លេខ​ ១៧០៣​ ស្ថិត​នៅ​ក្នុង​សង្កាត់​គីឡូម៉ែត្រ​ លេខ​៦​ ខណ្ឌឫស្សីកែវ​ ។​

​អាជ្ញាធរ​ក៏​ដូច​ជា​ជំនាញ​ភូមិបាល​ ខណ្ឌ​បាន​បញ្ជាក់​ថា​ ថ្នាក់ដឹកនាំ​ក៏​ដូច​ជា​ អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​បាន​ខិតខំ​ យ៉ាង​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​តំបន់​ខាងលើ​ នេះ​ បើ​ទោះបីជា​មានការ​ប៉ះទង្គិច​បែប​ ណា​នោះ​ក៏​អាជ្ញាធរ​និង​ជំនាញ​ខិតខំ​ដោះ​ ស្រាយ​សម្របសម្រួល​និង​បាន​កំណត់​ នូវ​គោលការណ៍​ច្បាស់លាស់​ដើម្បី​ផល​ ប្រយោជន៍​ទៅ​អនាគត​ ។​

​គួរ​រំលឹក​ឱ្យ​ដឹង​ដែរ​ថា​ ដី​ខាងលើ​នេះ​ ធ្លាប់​មាន​ទំនាស់​អូស​បន្លាយ​អស់​រយៈ​ ពេល​រាប់​សិប​ឆ្នាំ​មក​ហើយដោយ​អ្នកខ្លះ​មាន​បង្កាន់ដៃ​ដី​មួយ​កន្លែង​មាន​ម្ចាស់​ដល់​ ទៅ​៥​នាក់​ដែល​ធ្វើ​ឱ្យ​អាជ្ញាធរ​និង​ជំនាញ​ មានការ​ពិបាក​ក្នុង​ការ​ដោះស្រាយ​ ។​ តែ​ ទោះបីជា​មានការ​ស្មុគស្មាញ​យ៉ាងណា​ នោះ​លទ្ធផល​នៃ​ការ​ដោះស្រាយ​បាន​រលូន​ ទៅ​មុខជា​សន្សឹមៗ​ ហើយ​ថ្មីៗ​នេះ​តំបន់​ ខាងលើ​នឹង​មាន​ផ្លូវ​ខ្វាត់ខ្វែង​ងាយស្រួល​ ឱ្យ​បងប្អូន​ធ្វើ​ដំណើរ​យ៉ាង​ស្រួល​នា​ពេល​ ខាង​មុខ​ ៕​

sew

sew (2)

...

ដោយ៖ អា​រុណ​រះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print