​ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉េ​អឹ​ម​ខណ្ឌ​៧​មក​រា​ឃាត់ខ្លួន​ សង្ស័យ​ពី​បទ​ដាក់​ថ្នាំ​នារី​ម្នាក់​នាំ​ទៅ​រំលោភ​នៅផ្ទះ​សំណាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​តាមដាន​អស់​រយៈពេល​៣​ថ្ងៃ​កន្លង​មក​ហើយ​ ពាក់ព័ន្ធ​ករណី​ប្តឹង​របស់​នារី​រង​គ្រោះ​ម្នាក់​ថា​ បុរស​ម្នាក់​នេះ​បាន​ដាក់​ថ្នាំ​សណ្តំ​មក​លើ​ខ្លួន​នាង​ រួច​នាំ​ទៅ​រំលោភ​សេពសន្ថវៈ​នៅ​ក្នុងផ្ទះ​សំណាក់​ឡាក់​គី​២​ តាម​បណ្តោយ​ផ្លូវ​២១៤​ សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

IMG_4278

​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ថា​ ជនសង្ស័យ​ឈ្មោះ​ បូ​ ចំរើន​ ៣៨​ឆ្នាំ​ ទីលំនៅ​ឋាន​ជនសង្ស័យ​ផ្លូវ​៩៣​ សង្កាត់​អូ​ឬ​ស្សី​៤​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​។​ នារី​រង​គ្រោះ​ ស​.​ច​.​ដ​.​ អាយុ​២០​ឆ្នាំ​ ។​

​ពាក្យបណ្តឹង​នារី​រង​គ្រោះ​បាន​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៦​ នាង​បាន​ទៅ​ចូលរួម​កម្មវិធី​ខួបកំណើត​មិត្តភក្តិ​មួយ​កន្លែង​ ដោយនៅ​ពេល​នោះ​នាង​បាន​ជួបជុំ​ និង​ស្គាល់​បុរស​សង្ស័យ​ ហើយ​នៅ​ពេល​ចេញពី​ក​កម្មវិធី​ខួបកំណើត​នោះ​ ដោយសារ​រូប​នាង​ពុំ​មាន​យានជំនិះ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​នោះ​ បុរស​សង្ស័យ​ក៏​បាន​ឲ្យ​នាង​សុំ​ដោយសារ​ គឺ​ជិះ​រថយន្ត​ជាមួយ​ ។​

​ប្រភព​បន្ត​ថា​ លុះ​ទៅ​ដល់​ពាក់​កណ្តាលផ្លូវ​ បុរស​សង្ស័យ​បាន​បបួល​នាង​ឲ្យ​ចុះ​ហូប​អី​បន្តិច​ ។​ លុះ​នាង​ចុះ​ហូប​រួច​ហើយ​ ស្រាប់តែ​លែង​ដឹងខ្លួន​ ទន់ដៃទន់ជើង​ ។​ ប្រភព​បន្ត​ថា​ លុះ​ពេល​នាង​ស្វាង​ដឹងខ្លួន​វិញ​ ស្រាប់តែ​ឃើញ​នៅ​ក្នុងផ្ទះ​សំណាក់​ឡាក់​គី​២​ គ្រានោះ​ទើប​នាង​ដឹង​ថា​ ខ្លួន​ត្រូវ​ចាញ់បោក​បុរស​សង្ស័យ​ ហើយ​ក៏​មក​ដាក់​ពាក្យ​ប្តឹង​នៅ​អធិការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា​ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ ។​

​មន្ត្រី​កងរាជអាវុធហត្ថ​មួយ​រូប​បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា​ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​នារី​រង​គ្រោះ​ កម្លាំង​អាវុធហត្ថ​បាន​ធ្វើ​សកម្មភាព​តាមដាន​ រហូត​ទើបតែ​ចាប់​បាន​ខ្លួន​ជនសង្ស័យ​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៦​ រួច​នាំ​ខ្លួន​មក​សួរនាំ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ៕​

IMG_4284

IMG_4274

IMG_4270

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print