​អ្នក​ប្រដាល់​៤​នាក់​បន្ថែម​ទៀត​ហើយ​ត្រូវ​ប្រកួត​ជម្រុះ​ជុំ​ទី​១​កំពូល​ជើងឯក​ទី​ហ្វី​

ចែករំលែក៖

​ភ្នំពេញ​៖​ អ្នក​ប្រដាល់​៤​នាក់​ទៀត​ ត្រូវ​ឡើង​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​១​ក្នុង​កម្ម​ វិធី​កំពូល​ជើងឯក​ទី​ហ្វី​ស៊ុប​ភើ​ហ្វា​យ​រដូវ​កាល​ទី​២​ក្នុង​ចំណោម​កីឡាករ​៣២​នាក់​ នា​ល្ងាច​ថ្ងៃអាទិត្យ​ ទី​១៧​ ខែមករា​ ឆ្នាំ​ ២០១៦​ នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​។​

​អ្នក​ប្រដាល់​ទាំង​៤​នាក់​ខាងលើ​រួម​ មាន​កីឡាករ​ ចាន់​ គង់​រាជ​ មក​ពី​ក្លិប​ តា​ព្រហ្ម​មាន​ជ័យ​ត្រូវ​ប្រកួត​ជាមួយ​ កីឡាករ​ ខន​ សុ​ខុន​ មក​ពី​ក្លិប​រាជសីហ៍​ ខេត្ដ​រតនគីរី​ រីឯ​កីឡាករ​ ឆាយ​ ម៉េ​ត​ មក​ ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្ដបាត់ដំបង​ ត្រូវ​ប្រកួត​ជាមួយ​ ឈឹ​ម​ សា​រុន​ មក​ពី​ ក្លិប​កងពលតូច​លេខ​៣១​ដើម្បី​ស្វែងរក​ កៅអី​ជុំ​ទី​២​វគ្គ​១៦​នាក់​បន្ដ​ទៀត​ ។​

​ជំនួប​ប្រកួត​រវាង​កីឡាករ​ ចាន់​ គង់​រាជ​ នឹង​ ខន​ សុ​ខុន​ ពួក​គេ​មិន​ធ្លាប់​ជួប​ប្រកួត​ គ្នា​ទេ​នា​ពេល​កន្លង​ទៅ​ ប៉ុន្ដែ​តាម​ប្រវត្ដិ​ ប្រកួត​របស់​ពួក​គេ​ចុង​ក្រោយ​បាន​បង្ហាញ​ ឱ្យ​ដឹង​ថា​ ចាន់​ គង់​រាជ​ បាន​វាយ​ស្មើ​ពិន្ទុ​ ជាមួយ​កីឡាករ​ ជុន​ សា​វុ​ធ​*​ មក​ពី​ក្លិប​ ពោធិ៍​ជ័យ​កីឡា​ រីឯ​ ខន​ សុ​ខុន​ វាយ​ចាញ់​ ពិន្ទុ​កីឡាករ​ គង់​ ហ៊ូ​វ​ មក​ពី​ក្លិប​កង​ធំ​អន្ដ​ រាគ​មន៍​លេខ​២​ ។​

​ទោះបី​យ៉ាងនេះ​ក្ដី​ក៏​គ្មាន​អ្នកគាំទ្រ​ ណា​ម្នាក់​ហ៊ាន​អះអាង​ថា​ កៅអី​វគ្គ​១៦​ នាក់​បន្ដ​បាន​ទៅ​លើ​កីឡាករ​ ចាន់​ គង់​រាជ​ ឬ​ក៏​ ខន​ សុ​ខុន​ នោះ​ដែរ​ ពីព្រោះ​ការ​ ប្រកួត​នេះ​មាន​រយៈពេល​តែ​៣​ទឹក​ដោយ​តម្រូវ​ឱ្យ​អ្នក​ប្រដាល់​ទាំង​២​រូប​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព​ចាប់ពី​វិនាទី​ដំបូង​ រហូត​ដល់​ចប់​ទឹកតែ​ម្ដង​ ។​

​ដោយឡែក​ជំនួប​ប្រកួត​ដំបូង​រវាង​ កីឡាករ​ ឆាយ​ ម៉េ​ត​ នឹង​ យឹ​ម​ សា​រុន​ ក៏​ មិន​ខុស​ពី​កីឡាករ​២​នាក់​ខាងលើ​ដែរ​ ។​ ប៉ុន្ដែ​ ឆាយ​ ម៉េ​ត​ និង​ យឹ​ម​ សា​រុន​ ធ្លាប់​ ចូលរួម​ប្រកួត​កម្មវិធី​ទី​ហ្វី​រដូវ​កាល​ទី​១​ ម្ដង​រួច​ទៅ​ហើយ​ តែ​ឆ្លង​មិន​ផុត​វគ្គ​ជម្រុះ​ ដំណាក់កាល​ទី​១​ដូច​គ្នា​ ។​ ឆាយ​ ម៉េ​ត​ ប្រកួត​ចុង​ក្រោយ​វាយ​ឈ្នះ​កីឡាករ​ អាន​ សុផល​ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ​ដោយ​ ពិន្ទុ​ រីឯ​កីឡាករ​ យឹ​ម​ សា​រុន​ វាយ​ឈ្នះ​ កីឡាករ​ ហុង​ ឆាយ​ មក​ពី​ក្លិប​ពន្លឺ​សាម​ គ្គី​ដោយ​ពិន្ទុ​ ៕

LIDA 6 copy

LIDA 7 copy

...

ដោយ៖ ​សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print