សម្តេចតេជោ នាយករដ្ឋមន្ត្រីមិនគិតពីការនឿយហត់សម្រាប់ការងារគិតតម្កល់ផលប្រយោជន៍ជាតិនឹងប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញៈ សម្តេចតេជោបានមានប្រសាសន័ក្នុងហ្វេសប៊ុកសម្តេចគួរអោយគោរព ស្រឡាញ់បំផុត។ សម្តេចបញ្ជាក់ថាៈ ពិតជាហត់ ម្សិលមិញម៉ោង១យប់ទើបបានសំរាក។ ថ្ងៃនេះប្រជុំតាំងពីព្រឹកម៉ោងជិត២ រសៀល ហើយមិនទាន់បានបាយ និងនៅសល់៤អង្គប្រជុំទៀតទើបអង្គប្រជុំត្រូវបានបញ្ចប់។ ខ្ញុំហត់ តែខ្ញុំសប្បាយចិត្តដោយបានតំណាងឱយកម្ពុជាចូលរួមជាមួយសមាជិកអាស៊ានផ្សេងទៀត នាំអាស៊ានចូលមកកាន់ដំណាក់កាលថ្មីគឺ សហគមន៍អាស៊ាន។ យើងក៏បានចូលរួមជាមួយដៃគូរផ្សេងទៀតនៃអាស៊ីបូព៌ា ដើម្បីជំរុញនូវកាជឿនលឿនសំរាប់តំបន់អាស៊ី នឹង ប៉ាស៊ីហ្វិកផងដែរ។
សូមប្រជាជនកម្ពុជាទាំងអស់ ទទួលយកនូវមោទនភាពដែលយើងបានរួមគ្នាកសាងឡើង សំរាប់ជាតិយើង តំបន់យើង ប្រកបដោយការស្មើភាព នឹងស្មើសិទ្ធិជាមួយប្រជាជាតិផ្សេងទៀត៕ សុខ ខេមរា 
 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print