អង់គ្លេសនឹងធ្វើតេស្តវ៉ាក់សាំងការពារកូវីដ-19លើមនុស្សនៅថ្ងៃព្រហស្បតិ៍នេះ

ចែករំលែក៖

អង់គ្លេស ៖ ​​តាម​ប្រភពពី CGTN បានឲ្យដឹងថា ការធ្វើតេស្តលើមនុស្សសម្រាប់វ៉ាក់សាំងការពារ COVID-19 ដែល​បង្កើត​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Oxford នឹង​ចាប់ផ្តើម​ធ្វើតេស្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​។​នេះ​បើ​យោង តាមករអះអាងរបស់រដ្ឋមន្ត្រីសុខភាពចក្រភពអង់គ្លេសលោក Matt Hancock បានប្រកាសឲ្យដឹង។
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ស្តីពី​ជំងឺ​រាតត្បាត​សកល​នេះ លោក​Matt Hancock​រំលឹក​ឡើងវិញ​នូវ​ការគាំទ្រ​របស់​រដ្ឋាភិបាល​អង់គ្លេសចំពោះ​គម្រោង​ចាក់​វ៉ាក់សាំង​ចំនួន​ពីរ​នៅក្នុង​ចក្រភព​អង់គ្លេស​ដែល​មួយ​ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកស្រាវជ្រាវ​នៅ Oxford និង​មួយ​ផ្សេងទៀត​នៅឯ Imperial College London ។​
លោក Hancock បានឱ្យដឹង​ទៀតថា រដ្ឋាភិបាល​ចក្រភព​អង់គ្លេស បានផ្តល់​មូលនិធិ​ចំនួន ២០ លាន​ផោន (២៤.៥ លាន​ដុល្លារ​) ដល់​សកល​វិទ្យាល័យ​ស​ម្រា​ប់​ស្រាវជ្រាវ​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19 ហើយ​ប្រសិន​វ៉ាក់សាំង​នេះ​ពិត​ជាមាន​ប្រសិទ្ធភាព​មែន​នោះ ររដ្ឋាភិបាលនឹងដាក់ឱ្យប្រើប្រាស់សម្រាប់ប្រជាជនអង់គ្លេស​ឱ្យបាន​ឆាប់រហ័ស​តាម​ដែល​អាចធ្វើ​ទៅបាន​។​
តែយ៉ាងណា​លោកបាន​ប្រាប់ថា ការធ្វើ​តេស្ត​វ៉ាក់សាំង​ចាក់​លើ​មនុស្ស​នៅពេល​ខាងមុខនេះ គឺ​មិន​ប្រាកដថា​នឹង​ជោគជ័យ​១០០ភាគរយនៅឡើយ​ទេ ហើយ​ប្រសិនបើ​វា​បរាជ័យ នោះ​យើង​នឹង​បង្កើត​វ៉ាក់សាំង​ថ្មី​ទៀតតាម​រូបមន្ត​ផ្សេង រួច​ធ្វើតេស្ត​បន្តទៀត ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print