ប៉ោយប៉ែត ៖ ព្រះគ្រូរចៅអធិការវត្តរតនៈរាមហៅវត្តផ្សារកណ្ដាលត្រូវបានផ្លាស់ប្ដូរកាលពីព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០២០នៅក្នុងបរិវរណវត្តឋិតក្នុងភូមិផ្សារ/សង្កាត់កណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ក្នុងការផ្លាស់ប្ដូរចៅអធិការវត្តមានការចូលរួមព្រះមេគណខេត្ត
ប្រធានមន្ទីរធម្មការខេត្តអាជ្ញាធរមូលដ្ឋាននិង ព្រមទាំងពុទ្ធបរិស័ទប្រមាណ១០០នាក់។
ប្រភពថាៈចៅអធិការវត្តតែងតែមានការផ្លាស់ប្តូរក្នុងវត្តនិមួយៗដើម្បីធ្វើយ៉ាងណាឲ្យក្នុងទីអារ៉ាមមានការីកចំរើនខាងវិស័យសាសនាប្រភពដោយឡែកថាការផ្លាស់ប្ដូរគ្រូរចៅអធិការវត្តផ្សារកណ្ដាលចាស់ប៉ូចពឿនមិនបានដឹងមូលហេតុច្បាស់នោះទេ ព្រោះកន្លងមកមានរឿងអាស្រូវធ្វើឲ្យពុទ្ធបរិសទ្ធចំណុះជើងវត្តបាត់បង់ជំនឿរហូតដល់បុណ្យកឋិនទានមានមនុស្ស២០ទៅ៣០នាក់មកចូលធ្វើបុណ្យ ប៉ុន្តែការផ្លាស់ប្ដូរចៅអធិការវត្តខាងលើមិនដឹងមូលហេតុច្បាស់នោះទេ។
ក្នុងការផ្លាស់ប្ដូរចៅអធិការវត្តខាងលើលោកបៀវ ថានប្រធានមន្ទីរធម្មការនិងសាសន៏ខេត្តមានប្រសាសន៌ថាៈកិច្ចការនេះបើទោះពុំមានសេចក្ដីសម្រេចជាផ្លូវការប៉ុន្តែការទទួលដឹងឮបានន័យថាគីជាការប្រគល់សិទ្ធមួយសំរាប់ព្រះអង្គដែលត្រូវឡើងតួនាទីថ្មីជាអ្នកគ្រប់គ្រងការងារ នៅក្នុងការរៀបចំ
គណៈសង្ឃបន្ទាប់ពីចៅអធិការអស់សុពលភាពពីចៅអធិការចាស់ឬក៏លោកលា
លែងឈប់ជាតួនាទីក្នុងនោះចៅអធិការចាស់មិន
មានសិទ្ធផ្ទេរតំណែងរបស់ខ្លួនទៅឲ្យព្រះសង្ឃដែលខ្លួនពេញចិតនោះទេ គីព្រះអនុគណជាអ្នករៀបចំ ធ្វើសំណើរជ្រើសវើស ជាសិទ្ធរបស់ព្រះអនុគណបានន័យថាថ្នាក់ស្រុកត្រឹមពីវិន័យធម៏អនុគណចុះមកក្រោមគីសិទ្ធលើព្រះអនុគណ
ជាអ្នករៀបចំ។
លោកមានប្រសាសន៏បញ្ជាក់ថាៈប៉ុន្តែការរៀបចំនៅក្នុងកម្មវិធីថ្ងៃនេះបានឯកភាពលោកគ្រូរចៅអធិការថ្មីដែលជំនួសចៅអធិការចាស់ប៉ូច ពឿន ជំនួសដោយព្រះគ្រូរបញ្ញារៈខិតោតែម ម៉ាច
មកពីក្រុងភ្នំពេញ ក្នុងការផ្លាស់ប្ដូរចៅអធិការចាស់នេះយោងតាមរបាយការណ៏ព្រះអង្គមានសុខភាពមិនល្អ ហើយការដឹកនាំរបស់ចៅអធិការចាស់ក៏មានរយៈពេលជិត១០ឆ្នាំមកដែរ ការកសាងសមិទ្ធិផលមួយចំនួនបានកើត
មានក្នុងវត្តគួរឲ្យកត់សំគាល់ ប៉ុន្តែយើងក៌ត្រូវអរគុណចំពោះព្រះសង្ឃលោកគ្រូរចៅអធិការចាស់ បានលះបង់ពេលវេលាលះបង់កម្លាំង
កាយកម្លាំងចិត្តមកគង់ក្នុងវត្ត ក្នុងការកសាង។ក្នុងនោះលោកបានផ្ដាំផ្ញើដល់ព្រះគ្រូរបញ្ញារៈខិតោតែម ម៉ាចចៅអធិការថ្មីដែលទើបតែងតាំងឲ្យយកចិត្តទុកដាក់លើកិច្ចការងារវត្តសំខាន់
យើងមានតួនាទីត្រូវធ្វើតាមតួនាទី បើថា
មានតួនាទីហើយមិនធ្វើមិនបាច់ធ្វើនាំឲ្យខ្មាស់
គេ នាំឲ្យគេស្ដីបន្ទោសរិះគន់ ព្រោះតួនាទីចៅអធិការមានសិទ្ធគ្រប់គ្រងវត្តទាំងមូលបានន័យថាតួវត្តផ្សារកណ្ដាលទាំងមូល មិនមាន
អាចារ្យគណៈកម្មការណាមានសិទ្ឌក្រៅពីព្រះអង្គឡើយ។វណ្ណា