ខឹង​គេ​ញ៉ែម៉ែទាញ​កាំភ្លើង​មក​បាញ់​គំរាម​រួច​រត់​គេច​ខ្លួនបាត់

ចែករំលែក៖

ខេត្តកណ្តាល​៖ អធិការ​នគរបាល​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹងថា ករណី​គំរាមកំហែង​ថា​នឹង​សម្លាប់ ដោយ​ប្រើប្រាស់​អាវុធខ្លី ម៉ាក កា​៥៩ ​ដែល​ករណីនេះ​កើតហេតុ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០ ម៉ោង​១៩​និង​០៣​នាទី នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ភូមិ​ស្វាយ​ឧ​ត្ត​ម ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្ត កណ្ដាល​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​បាញ់​គំរាម ជនសង្ស័យ បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់ ខណៈ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​។​

​ជនរងគ្រោះ​២ នាក់ ឈ្មោះ សួង រិ​ន ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញ​លក់​អេតចាយ មាន​ទីលំនៅ​ភូមិ ឃុំ​កើត​​ហេតុ ជា​ម្ចាស់ផ្ទះ និង​ឈ្មោះ​ផន ផា ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ​មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។​

​ជនសង្ស័យ​២​នាក់ ( ឪពុក និង​កូនប្រុស ) ឈ្មោះ ម៉ុ​ន រ៉េត ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ កាន់​កាំភ្លើងខ្លី k59 បាន​រត់​គេចខ្លួនបាត់ ។ ជននេះ​ស្នាក់នៅ​ផ្ទះជួល ភូមិ​ជ្រៃ​មង្គល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ស្រុកកំណើត​ភូមិ​អន្លង់​ចំណារ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ និង​ឈ្មោះ រ៉េត វីន ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ កាន់​កូនកាំបិត បាន​រត់គេចខ្លួន ស្នាក់នៅ​ផ្ទះជួល ភូមិ ជ្រៃ​មង្គល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​
​មធ្យោបាយ​ម៉ូតូ ១​គ្រឿង ម៉ាក​ម៉េ​ក ពណ៌ ស លាយ​ខៀវ ផ្លាកលេខ មិន​ស្គាល់​។ វត្ថុតាង​ចាប់យក​សម្បក​ការ​ទូ​ស k៥៩ ចំនួន​១​។​

​នគរបាល បានបញ្ជាក់​ពីស​ភាព​នៃ​រឿងហេតុ​នេះ​ថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ ផន ផា និង​មិត្តភក្តិ​ឈ្មោះ ចឺ ម៉ី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ​នៅ​ភូមិ​ជាមួយ បាន​ចេញពីផ្ទះ​ពូ​បង្កើត​នៅ​ភូមិ​រំលេច ឃុំ​មិន​ស្គាល់ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ហើយ​មក​ចូល​ហូប​បបរ នៅផ្ទះ ឈ្មោះ​អៀង សុភា (​គូ​កំណាន់​) ភេទ​ស្រី អាយុ​៣៩​ឆ្នាំ​ជនជាតិខ្មែរ (​ផ្ទះជួល​) មុខរបរ​កម្មករ​រោងចក្រ ហូប​រួច​ក៏ ចេញទៅ​ផ្ទះ​របស់ខ្លួន ប៉ុន្តែ​មិនទាន់បាន​ចូល​ផ្ទះ​ផង ក៏​ចូល​ទៅលេង​ផ្ទះ​របស់​ឈ្មោះ​សួង រិ​ន ដែល​ធ្លាប់​អង្គុយលេង បាន​មួយសន្ទុះ ស្រាប់តែ​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចូលមក ដក​កាំភ្លើងខ្លី​ភ្ជង់​លើ​ឈ្មោះ​ផន ផា ពេលនោះ បាន​ប្រពន្ធ​ម្ចាស់ផ្ទះ​ឃាត់​ថា កុំ​បាញ់ កុំ​បាញ់​អី ប្រយ័ត្ន​ត្រូវ​កូន​របស់ខ្ញុំ ។ ប្តី​ម្ចាស់ផ្ទះ ឃើញ​ដូច្នេះ ក៏​ចុះ​ពីលើ​គ្រែ​បម្រុង​រត់​ទៅប្រាប់​អ្នកភូមិ ជនសង្ស័យ​ក៏​រេ​កាំភ្លើង មក​ភ្ជង់​ម្ចាស់ផ្ទះ​វិញ ពេលនោះ បានកូន​ប្រុស​ជនសង្ស័យ​ឈ្មោះ​រ៉េត វីន និយាយថា អា​មួយ​អង្គុយ ក្រោយ​ពាក់អាវ​ស​នោះទេ ស្រឡាញ់​ម៉ែអញ ជនសង្ស័យ​ក៏​ឈប់​ភ្ជង់​ទៅ ធ្វើ​ឲ្យ​ឈ្មោះ​សួង រិ​ន ម្ចាស់ផ្ទះ គេចខ្លួន​បាន​រត់​ចូល​ក្នុងភូមិ​ស្រែកប្រាប់​អ្នកភូមិ ធ្វើ​ឲ្យ​ជនសង្ស័យ ភ័យ​ក៏​នាំគ្នា​ជិះ​ចេញទៅ ចេញផុត​បាន​ប្រហែល​២០០​ទៅ​៣០០​ម៉ែត្រ​​ក៏​បាញ់កាំភ្លើង​១​គ្រាប់​រួច​បន្ត ដំណើរ​ទៅមុខ​បាត់ទៅ ។ បច្ចុប្បន្ន​ជំនាញ​កំពុង​កសាង​ឯកសារ តាម​នីតិវិធី​ច្បាប់​៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print