ភ្នំពេញ៖ ស្ត្រីម្នាក់បានទៅរស់នៅក្នុងផ្ទះវីឡាមួយកន្លែងដោយធ្វេីការជាចុងភៅដោយសារជីវភាពខ្វះខាតខណៈម្ចាស់ផ្ទះមិននៅទេីបសម្រេចចិត្តធ្វេីសកម្មភាពលួចលុយចំនួន២៥០០ដុល្លារ ហេីយបានប្រឌិតប្រាប់ម្ចាស់ផ្ទះថាមានចោរចូលប្លន់បង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង ៤និង២០នាទីល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ១៧ ផ្លូវបេតុង ភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់មកត្រូវបានសមត្ថកិច្ចធ្វេីការស្រាវជ្រាវទេីបដឹងថាមិនមែនជាករណីចោរចូលប្លន់នោះទេទេីបឃាត់ស្ត្រីជាចុងភៅយកទៅសាកសួតែម្តង។
ស្ត្រីជាជនសង្ស័យមានឈ្មោះ មាន ណាវី អាយុ ២១ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះជាថៅកែ មានឈ្មោះ មើម រ៉ូយ៉ាល់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ វិស្វករ ស្នាក់នៅភូមិ សង្កាត់ជាមួយគ្នា ។
សម្ថកិច្ចបានឱ្យដឹងថា៖ នៅថ្ងៃកេីតហេតុខណៈម្ចាស់ផ្ទះមិននៅស្ត្រីជាជនសង្ស័យបានធ្វេីសកម្មភាពលួចលុយអស់ចំនួន២៥០០ដុល្លារបានសម្រេច។ បន្ទាប់មកបានយកកាំបិតចុងស្រួច និងឡាមមកចាក់អារ.ជើងខ្លួនឯង រួចរត់ទៅ បំប៉ោងសភាពការណ៍ថា មានករណីចោរប្លន់យកលុយអស់ចំនួន ២,៥០០ដុល្លារ ដល់ពេលកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចុះមក ធ្វើការតាមដានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទើបដឹងថា ជនសង្ស័យគឺជាអ្នកប្រឌិតរឿងដើម្បីយកលុយទៅជួយក្រុមគ្រួសារសោះ។
បច្ចុប្បន្នជនសង្ស័យកំពុង ឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការខណ្ឌ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖សុខាសែនជ័យ