ខេត្ដមណ្ឌលគិរី ៖ នៅក្នុងវេទិកាសាធារណៈដែលរៀបចំឡើងដោយអាជ្ញាធរ ស្រុកពេជ្រាដា និងស្ថាប័នពាក់ព័ន្ធ កាលពីថ្មីៗកន្លងទៅនេះបានលើកឡើងអំពី បញ្ហាផ្លូវប្រវែងជាង២២គីឡូម៉ែត្រ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចារយល់ព្រមឱ្យមន្ដ្រីអភិវឌ្ឍន៍ជន បទខេត្ដមណ្ឌលគិរីស្ថាបនា ។ ប៉ុន្ដែចាប់ តាំងពីខែតុលា ឆ្នាំ២០១៥ រហូតមកដល់ ពេលនេះមិនទាន់ឃើញតម្រុយនៃការ ស្ថាបនាផ្លូវនោះនៅឡើយទេ ។
អាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋស្រុក ពេជ្រាដាបានសម្ដែងការខកចិត្ដយ៉ាង ខ្លាំងចំពោះមន្ទីរអភិវឌ្ឍន៍ជនបទដែល មានការធ្វេសប្រហែសហាក់មានបំណងកិបកេងយកលុយសម្រាប់អភិវឌ្ឍមូល ដ្ឋាន គ្រាដែលរាជរដ្ឋាភិបាលបានចេញ សេចក្ដីណែនាំដែលចុះហត្ថលេខាដោយសម្ដេចតេជោនាយករដ្ឋមន្ដ្រីឱ្យខាងមន្ទីរស្ថាបនាផ្លូវជនបទមួយខ្សែប្រវែងជាង ២២គីឡូម៉ែត្រតាំងពីខែតុលា ឆ្នាំ២០១៥ តែរហូតមកដល់ខែមករានេះទៅហើយ នៅមិនទាន់ឃើញចេញផ្លែផ្កានៅឡើយ។
ករណីនេះត្រូវបានលោក នួន សារ៉ន អភិបាលស្រុកពេជ្រាដាបានលើកឡើង ថា ផ្លូវមានប្រវែង២២,៥គីឡូម៉ែត្រនោះ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ដ្រី យល់ព្រមចារឱ្យធ្វើហើយ ប៉ុន្ដែរហូតមក ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ទៅ ហើយនៅមិនទាន់បានសម្រេចលទ្ធផល ពេញលេញនោះទេ ។
លោក នូន សារ៉ន បានបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០១៥កន្លងទៅ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគ រូបនីយកម្ម និងសំណង់លោក ភឿន សុភណ្ឌ បានដាក់បន្ទុកឱ្យលោកស្នើទៅ កាន់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទចម្លងឯកសារដែលសម្ដេចតេជោបានចារយល់ ព្រមឱ្យធ្វើផ្លូវនោះដើម្បីជូនលោករដ្ឋ លេខាធិការបានជ្រាប ប៉ុន្ដែបញ្ហានោះ លោកបានដាក់ស្នើទៅមន្ទីរអភិវឌ្ឍន៍ជនបទហើយតែមិនមានចម្លើយតបនោះទេ។
រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ភឿន សុភណ្ឌ បានព្រមានថា បើមន្ទីរអភិវឌ្ឍន៍ ជនបទខេត្ដមណ្ឌលគិរីមិនយកឯកសារ ច្បាស់លាស់ថា តើផ្លូវប្រវែង២២,៥គីឡូ ម៉ែត្រដែលសម្ដេចបានចារឱ្យធ្វើនោះ មកបង្ហាញធ្វើនៅកន្លែងណាខ្លះ សល់ កន្លែងណាខ្លះនោះទេ លោកនឹងធ្វើរបាយ ការណ៍បន្ដទៅថ្នាក់លើដើម្បីរកដំណោះ ស្រាយផ្សេងទៀត ។
លោករដ្ឋលេខាធិការបញ្ជាក់ថា ទោះ ជាយ៉ាងណាផ្លូវត្រូវតែសា្ថបនាជូនប្រជាពលរដ្ឋឱ្យស្របតាមគោលនយោបាយ អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ហើយ បើខាងស្ថាប័នណាដែលមានគំនិតអាក្រក់ មានចេតនាកេងបន្លំលួចយកប្រាក់ សម្រាប់អភិវឌ្ឍមូលដ្ឋាននេះលោកនឹងចាត់វិធានការតាមផ្លូវច្បាប់ជាក់ស្ដែង ជាមិនខាន ៕
ដោយ៖ សហការី