មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ដមណ្ឌលគិរី​មិន​ព្រម​ស្ថាបនា​ផ្លូវ​តាម​ចំណារ​សម្ដេច​តេ​ជោ​

ចែករំលែក៖

ខេត្ដមណ្ឌលគិរី​ ៖​ នៅ​ក្នុង​វេទិកាសាធារណៈ​ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​ ស្រុក​ពេ​ជ្រា​ដា​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ​បាន​លើក​ឡើង​អំពី​ បញ្ហា​ផ្លូវ​ប្រវែង​ជាង​២២​គីឡូម៉ែត្រ​ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​ អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​ចារ​យល់​ព្រមឱ្យ​មន្ដ្រី​អភិវឌ្ឍន៍​ជន​ បទ​ខេត្ដមណ្ឌលគិរី​ស្ថាបនា​ ។​ ប៉ុន្ដែ​ចាប់​ តាំងពី​ខែតុលា​ ឆ្នាំ​២០១៥​ រហូត​មក​ដល់​ ពេល​នេះ​មិន​ទាន់​ឃើញ​តម្រុយ​នៃ​ការ​ ស្ថាបនា​ផ្លូវ​នោះ​នៅឡើយ​ទេ​ ។​

image

អាជ្ញាធរ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ស្រុក​ ពេ​ជ្រា​ដា​បាន​សម្ដែង​ការ​ខកចិត្ដ​យ៉ាង​ ខ្លាំង​ចំពោះ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ដែល​ មានការ​ធ្វេសប្រហែស​ហាក់​មាន​បំណង​កិបកេង​យក​លុយ​សម្រាប់​អភិវឌ្ឍ​មូល​ ដ្ឋា​ន​ គ្រា​ដែល​រាជរដ្ឋាភិបាល​បាន​ចេញ​ សេចក្ដីណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ឱ្យ​ខាង​មន្ទីរ​ស្ថាបនា​ផ្លូវ​ជនបទ​មួយ​ខ្សែ​ប្រវែង​ជាង​ ២២​គីឡូម៉ែត្រ​តាំងពី​ខែតុលា​ ឆ្នាំ​២០១៥​ តែ​រហូត​មក​ដល់​ខែមករា​នេះ​ទៅ​ហើយ​ នៅ​មិន​ទាន់​ឃើញ​ចេញ​ផ្លែផ្កា​នៅឡើយ​។​

​ករណី​នេះ​ត្រូវ​បាន​លោក​ នួន​ សា​រ៉​ន​ អភិបាលស្រុក​ពេ​ជ្រា​ដា​បាន​លើក​ឡើង​ ថា​ ផ្លូវ​មាន​ប្រវែង​២២,៥​គីឡូម៉ែត្រ​នោះ​ ត្រូវ​បាន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ យល់ព្រម​ចារ​ឱ្យធ្វើ​ហើយ​ ប៉ុន្ដែ​រហូត​មក​ ដល់​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​ទៅ​ ហើយ​នៅ​មិន​ទាន់​បាន​សម្រេច​លទ្ធផល​ ពេញលេញ​នោះ​ទេ​ ។​

លោក​ នូ​ន​ សា​រ៉​ន​ បាន​បញ្ជាក់​ថា​ កាលពី​ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគ​ រូប​នី​យ​កម្ម​ និង​សំណង់​លោក​ ភឿន​ សុ​ភណ្ឌ​ បាន​ដាក់បន្ទុក​ឱ្យ​លោក​ស្នើ​ទៅ​ កាន់​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ចម្លង​ឯកសារ​ដែល​សម្ដេច​តេ​ជោ​បាន​ចារ​យល់​ ព្រមឱ្យ​ធ្វើ​ផ្លូវ​នោះ​ដើម្បី​ជូន​លោក​រដ្ឋ​ លេខាធិការ​បាន​ជ្រាប​ ប៉ុន្ដែ​បញ្ហា​នោះ​ លោក​បាន​ដាក់​ស្នើ​ទៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ហើយ​តែ​មិន​មាន​ចម្លើយ​តប​នោះ​ទេ​។​

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​លោក​ ភឿន​ សុ​ភណ្ឌ​ បាន​ព្រមាន​ថា​ បើ​មន្ទីរ​អភិវឌ្ឍន៍​ ជនបទ​ខេត្ដមណ្ឌលគិរី​មិន​យក​ឯកសារ​ ច្បាស់លាស់​ថា​ តើ​ផ្លូវ​ប្រវែង​២២,៥​គីឡូ​ ម៉ែត្រ​ដែល​សម្ដេច​បាន​ចារ​ឱ្យធ្វើ​នោះ​ មក​បង្ហាញ​ធ្វើ​នៅ​កន្លែង​ណាខ្លះ​ សល់​ កន្លែង​ណាខ្លះ​នោះ​ទេ​ លោក​នឹង​ធ្វើ​របាយ​ ការណ៍​បន្ដ​ទៅ​ថ្នាក់លើ​ដើម្បី​រក​ដំណោះ​ ស្រាយ​ផ្សេង​ទៀត​ ។​

លោក​រដ្ឋលេខាធិការ​បញ្ជាក់​ថា​ ទោះ​ ជា​យ៉ាងណា​ផ្លូវត្រូវ​តែ​សា្ថ​ប​នា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ស្រប​តាម​គោលនយោបាយ​ អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​ ហើយ​ បើ​ខាង​ស្ថាប័ន​ណា​ដែល​មានគំនិត​អាក្រក់​ មាន​ចេតនា​កេង​បន្លំ​លួច​យក​ប្រាក់​ សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន​នេះ​លោក​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ជាក់ស្ដែង​ ជា​មិន​ខាន​ ៕

...

ដោយ៖ ​សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print