ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី០៨នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានកសាងសំណុំរឿងបញ្ជូនទៅតុលាកាក្រោយពីបញ្ចប់នីតិវិធីសាកសួរ។ ការបញ្ជូនជនសង្ស័យខាងលើនេះ គឺនៅព្រឹកថៃ្ងសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសាឆ្នាំ២០២០នេះ។
សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យទាំង០៨នាក់ខាងលើជាប់ពាក់ព័ន្ធនិងករណីរក្សាទុកនឹងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា៖ ជនសង្ស័យប្រុស ស្រីទាំង០៨នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿង។ ពួកគេបានឆ្លើយសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន។
ក្នុងនោះដែលោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន នឹងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕
ដោយ៖ ចន្ទ លីហ្សា