សមត្ថកិច្ចខណ្ឌសែនសុខបញ្ជូនជនសង្ស័យប្រុសស្រី០៨នាក់ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី០៨នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានកសាងសំណុំរឿងបញ្ជូនទៅតុលាកាក្រោយពីបញ្ចប់នីតិវិធីសាកសួរ។ ការបញ្ជូនជនសង្ស័យខាងលើនេះ គឺនៅព្រឹកថៃ្ងសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសាឆ្នាំ២០២០នេះ។
សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យទាំង០៨នាក់ខាងលើជាប់ពាក់ព័ន្ធនិងករណីរក្សាទុកនឹងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។

បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា៖ ​ជនសង្ស័យប្រុស ស្រីទាំង០៨នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន​ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិ​វិ​ធី​ សាកសួរ និ​ងកសាងសំណុំរឿង​។ ពួកគេបានឆ្លើយសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន។

ក្នុងនោះដែ​​លោក​វរៈ​សេនីយ៍ឯក​ ហួរ ម៉េងវ៉ាង​ អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មាន​មក​កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ​មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ​ញៀន នឹងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ​បាន​ទាន់ពេ​លវេលាផង​ដែ​រ​៕ ​​​

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print