ប្រជាពលរដ្ឋរិះគន់លោកប្រធានពន្ធដាខេត្តស្វាយរៀងបិទផ្លូវជាតិលេខ១ចាស់រយៈពេល២ថ្ងៃការកូន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ចាស់បាននាំគ្នារអ៊ូរទាំនិងធ្វើការរិះគន់យ៉ាងខ្លាំងដល់អាជ្ញាធរមូលដ្ឋានមិនគួរណាបណ្ដែតបណ្ដោយអោយលោកប្រធានពន្ធដាសាខាខេត្តស្វាយរៀងរៀបការកូនដោយបានបិទផ្លូវទាំងស្រុងរយៈពេល២ថ្ងៃខណៈមិនអោយរថយន្តនិងម៉ូតូបើកឆ្លងកាត់បានឡើយ។

20160115_083705

ការបិទផ្លូវនេះមានរយះពេល២ថ្ងៃគឺចាប់តាំងពីថ្ងៃទី១៤និង១៥ខែមករាឆ្នាំ២០១៦ស្ថិតនៅជាប់រោងកុនខេត្តនិងទល់មុខអតីតមន្ទីរវប្បធម៏វិចិត្រសិល្បះខេត្តក្នុងសង្កាត់-ក្រុងស្វាយរៀង។

យោងតាមប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ចាស់នេះបានអោយដឹងថា ពួកគាត់ខណះដែលធ្វើដំណើរមកដល់ចំនុចរោងការកូនរបស់ប្រធានពន្ធដាខេត្តហើយក៏បានបត់ម៉ូតូនិងរថយន្តបកក្រោយរកផ្លូវវាងផ្សេងទៀតដោយម្នាក់ៗគ្រវីក្បាលដូចស្រាំងទិចនិងលាន់មាត់ថា(ការកូនលោកណាបានជាបិទផ្លូវបែបនេះ)។

ប្រភពបន្តថារយះកាលកន្លងមកតាមផ្លូវសំខាន់ៗនៅក្នុងក្រុងស្វាយរៀងពុំសូវឃើញមានអស់លោកណាដែលរៀបការកូនបិទផ្លូវរយៈពេល២ថ្ងៃនោះទេទើបតែមានការកូនលោកប្រធានពន្ធដាខេត្តមួយនេះទេដែលហ៊ានបិទផ្លូវបែបនេះឬមួយគាត់អាងឋានះជាប្រធានពន្ធដាខេត្តហើយមើលទៅបានជាមិនខ្លាចរអាអាជ្ញាធរមូលដ្ឋានបន្តិចសោះ។

ពាក់ពន្ធ័និងករណីខាងលើនេះភ្នាក់ងារយើងមិនអាចទំនាក់ទំនងទៅលោកឥន្ទទឹមប្រធានពន្ធដាសាខាខេត្តស្វាយរៀងបានទេប៉ុន្តែលោក យូប៊ុន្នីអភិបាលក្រុងស្វាយរៀងបានអោយដឹងនៅព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០១៦នេះថា ចំពោះលោកឥន្ទទឹមដែលបានការកូនហើយបិទផ្លូវនេះអាជ្ញាធរមិនដែលអនុញ្ញាត្តអោយធ្វើរបៀបនេះទេគឺអោយសង់រោងការត្រឹមមួយភាគ៣នៃចំណីផ្លូវតែប៉ុណ្ណោះហើយរូបលោកក៏បានអោយសមត្ថកិច្ចចុះទៅពិនិត្យមើលផងដែររាល់ការសង់រោងការម្ដងៗ៕

20160115_083709

20160115_083855

20160115_083901

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print