បោះឆ្នោតអាមេរិកឆ្នាំ២០២០ លោកត្រាំនឹងបាត់បង់សន្លឹកឆ្នោតក្រោយអ្នកគាំទ្រចាស់ៗស្លាប់ ដោយកូវីដ១៩ច្រើន

ចែករំលែក៖

អាមេរិក៖ តាមលទ្ធផលស្រាវជ្រាវបង្ហាញឲ្យឃើញថា ពលរដ្ឋដែលគាំទ្រគណបក្សសាធារណៈរដ្ឋ មានអាយុ ចាប់ពី៦៥ឆ្នាំឡើងទៅ មានច្រើនជាងគណបក្សប្រជាធិបតេយ្យ ។ ប៉ុន្តែនៅពេលនេះពលរដ្ឋមានវ័យចាស់ជាច្រើនបានស្លាប់ដោយកូវីដ១៩ ទាំងនោះហើយបានធ្វើឲ្យបាត់បង់សំឡេងគាំទ្រជាច្រើនសម្រាប់លោកត្រាំ ក្នុងការបោះឆ្នោត ខាងមុខ។
សារព័ត៌មាន Politico របស់អាមេរិក បានផ្សាយថា ចំនួនពលរដ្ឋស្លាប់ដោយសារកូវីដ១៩ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ ជោគវាសនារបស់លោកត្រាំ សម្រាប់ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីខែវិច្ឆិកាខាងមុខ។
ជាមួយគ្នានេះ តាមលទ្ធផលរបស់ សារព័ត៌មាន Fox News ដែលបានប្រកាសកាលពីថ្ងៃ ទី២៤ ខែមេសា បង្ហាញឲ្យឃើញថា អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ទទួលបានការគាំទ្រច្រើនជាង លោកត្រាំ នៅក្នុងរដ្ឋFlorida ។
តាមលទ្ធផល លោក Joe Biden ទទួលបានការគាំទ្រ ៤៦ ភាគរយ ចំណែកលោកត្រាំទទួលបានតែ៤៣ ភាគរយ ប៉ុណ្ណោះ។ ជាមួយគ្នានេះពលរដ្ឋ១១ភាគរយ ដែលបានសួរមិនទាន់សម្រេចថាត្រូវគាំទ្រ ភាគីណាមួយឡើយ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមអ្នកជំនាញបានលើកឡើងថា ប៉ុន្តែក្រុមអ្នកជំនាញ បានលើកឡើងថា ប្រសិនបើលោកត្រាំអាចគ្រប់គ្រង ស្ថានភាពនៃការឆ្លងរាលដាលកូវីដ១៩ ហើយដំណើរការសេដ្ឋកិច្ចអាមេរិកបានក្នុងពេលឆាប់ៗនេះ លោកអាចទទួលបានការគាំទ្រខ្ពស់ឡើងវិញ ៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print