មានគ្រោះរញ្ជួយដី​ កម្រិត៤,៨រិកទ័រ​ នៅក្បែរខេត្ត Ibaraki ប្រទេសជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានជូនដំណឹងមកថា៖ នៅវេលាម៉ោង០៩:៤៩នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មានគ្រោះរញ្ជួយដី​ កម្រិត៤,៨រិកទ័រ​ នៅក្បែរខេត្ត Ibaraki ប្រទេសជប៉ុន។
ស្ថានទូតកម្ពុជាបានបញ្ជាក់ថា៖ រញ្ជួយដីនេះនឹងមិនបង្កអោយមានរលកយក្សស៊ូណាមិឡេីយ។ ប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬសិក្ខាកាមខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយ:ហ្វេសប៊ូកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374, និង08034597889។
ស្ថានទូតកម្ពុជាសូមអរគុណទុកជាមុនចំពោះការសហការ និងសូមជូនពរអោយបងប្អូនជួបប្រទះតែសំណាងល្អ និងជៀសផុតពីការឆ្លងវីរុសកូវីដ១៩៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print