ភ្នំពេញ៖ បណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកគ្រូ អ្នកគ្រូ មន្រ្តីអប់រំ ដែលបានចុះបំពេញបេសកកម្មតាមខ្នងផ្ទះ ទៅដល់មូលដ្ឋានដោយផ្ទាល់ ដើម្បីផ្សព្វផ្សាយ និងបង្វឹកសិស្សានុសិស្ស ក្នុងការរៀនតាមកម្មវិធី “ការសិក្សាពីចម្ងាយ” និងកាលវិភាគនៃការបង្រៀនតាមកញ្ចក់ទូរទស្សន៍ ក្រោមកិច្ចសហការដ៏ថ្លៃថ្លាបំផុតនៃក្រសួងព័ត៌មាន ស្ថានីយ័ទូរទស្សន៍ជាតិកម្ពុជា ស្ថានីយ៍ទូរទស្សន៍ផ្កាយរណបតេជោ DTV និងទូរទស្សន៍ខ្សែកាបរាជធានី-ខេត្ត។
បណ្ឌិតសភាចារ្យថ្លែងថា៖ គុណបំណាច់ដ៏ឧត្តុង្គឧត្តមនេះ ជាការរួមចំណែកយ៉ាងធំធេង ក្នុងការពន្លឿនរបៀបវារៈនៃការអប់រំតាមបែបឌីជីថល អោយកាន់តែទទួលបានជោគជ័យ។
លោកអ្នកអាចចូលទស្សនាវីដេអូមេរៀនតាមរយៈ៖ ១.ទូរទស្សន៍ជាតិកម្ពុជាទី២ ឬTVK2។
២.ការបញ្ជូនបន្តដោយថាសផ្កាយរណបតេជោ TV ឬdtv ប៉ុស្តិ៍លេខ២២។
៣.គេហទំព័រមជ្ឈមណ្ឌលសិក្សាតាមអេឡិចត្រូនិករបស់ក្រសួងអប់រំដែលមានតំណភ្ជាប់៖ https://elearning.moeys.gov.kh/ ។
៤.បណ្ដាញយូធូបរបស់ក្រសួងអប់រំ ដែលមានតំណភ្ជាប់៖ youtube.com/moeys៕
ដោយ៖ សិលា