មេដឹកនាំ​ជុំវិញ​ពិភពលោក​ថ្កោលទោស​ការ​វាយប្រហារ​នៅ​ទីក្រុង​ហ្សា​ការ​តា​

ចែករំលែក៖

​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ច​ន​ ឃឺ​រី​ បាន​ប្រកាស​ថា​ អា​មេ​រិ​ក​ បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់​ការ​វាយ​ ប្រហារ​នៅ​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ ឥណ្ឌូ​នេ​ស៊ី​ដោយ​លោក​បញ្ជាក់​ថា​ ការ​ វាយប្រហារ​បែប​នេះ​មិន​អាច​គំរាម​ កំហែង​ប្រទេស​ដទៃ​ទៀត​បាន​ឡើយ​ ។​

abs

​អគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រកាស​ផង​ដែរ​ថា​ ស្ថានភាព​សន្ដិ​ សុខ​នៅ​ក្នុង​ទីក្រុង​ហ្សា​ការ​តា​ ស្ថិត​នៅ​ ក្នុង​សភាព​ស្មុគស្មាញ​។​ លោក​ក៏​បាន​ ស្នើ​ឱ្យ​ពលរដ្ឋ​អា​មេ​រិ​ក​ចៀស​កុំទៅ​កាន់​ទីកន្លែង​ប្រជុំជន​ដែល​មាន​ជនបរទេស​ច្រើន​ ស្នាក់​នៅ​ដូច​ជា​ សណ្ឋាគា​ Sari​ Pan​ Pacific​ ជាដើម​។​ ស្ថានទូត​អា​មេ​រិ​ក​ក៏​ បាន​បិទទ្វារ​នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ក្នុង​ ការ​ធានា​សុវត្ថិភាព​ ។​

​នាយក​រដ្ឋមន្ដ្រី​សិង្ហ​បុរី​ក៏​បាន​បង្ហាញ​អារម្មណ៍​តក់ស្លុត​ពេល​ឮដំណឹង​វាយ​ ប្រហារ​ភេ​វរ​កម្ម​ខាងលើ​។​ ប្រ​ធានា​ធិ​ប​ តី​ឥណ្ឌា​ក៏​បាន​ថ្កោលទោស​ដល់​ការ​វាយ​ ប្រហារ​ខាងលើ​នោះ​ដែរ​។​ ចំណែក​នាយ​ ក​រដ្ឋមន្ដ្រី​ម៉ា​ឡេ​ស៊ី​លោក​ Najib​ Tun​ Pazak​ ប្រកាស​ថា​ ប្រទេស​របស់​លោក​ នឹង​ជួយ​ដល់​ឥណ្ឌូ​នេ​ស៊ី​នៅ​គ្រប់​រូបភាព​ ដែល​អាច​ជួយ​បាន​។​

​ការ​វាយប្រហារ​ខាងលើ​ក៏​បាន​ធ្វើ​ឱ្យ​ ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​បង្កើត​ការ​ការពារ​សន្ដិសុខ​របស់​ខ្លួន​ ។​ ប៉ូលិស​ប្រទេស​ ម៉ា​ឡេ​ស៊ី​បាន​បង្កើន​ការ​យាមល្បាត​នៅ​តាម​ទីប្រជុំជន​ តំបន់​ទេសចរណ៍​ ដើម្បី​ ទប់ស្កាត់​ការ​វាយប្រហារ​ដែល​អាច​កើតឡើង​បានជា​យថាហេតុ​ ។​

​ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​នោះ​ដែរ​ក្រុម​អ៊ិ​យ​ស្លា​ម​បង្កើត​រដ្ឋ​ IS​ បាន​ចេញ​មុខ​ ទទួលខុសត្រូវ​ពី​ការ​វាយប្រហារ​បង្ហូរ​ ឈាម​នៅ​ក្នុង​ប្រទេស​ស​ឥណ្ឌូ​សេន​ស៊ី​ ។​ ចំណែក​ប៉ូលិស​ឥណ្ឌូ​នេ​ស៊ី​បាន​បញ្ជាក់​ថា​ ប្រាកដជា​ក្រុម​អ៊ិ​ឥ​ស្លា​ម​បង្កើត​រដ្ឋ​ជា​អ្នក​ វាយប្រហារ​។​

​រូបភាព​ដែល​ប៉ូលិស​ឥណ្ឌូ​នេ​ស៊ី​ទទួល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ បុរស​ម្នាក់​ស្លៀក​ ឈុត​ខ្មៅ​ ពាក់មួក​ ដៃ​កាន់​កាំភ្លើង​ ដើរ​ នៅ​តំបន់​ Jalan​ MH​ Thamrin​ ជិត​ ទីផ្សារ​ទំនើប​ Sarinah​ កាលពី​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៦​។​ រូបភាព​មូ​យ​ទៀត​ បង្ហាញ​ឱ្យ​ឃើញ​ថា​ បុរស​ខាងលើ​បាន​ តម្រង់​កាំភ្លើង​ស​ម្ដៅ​ទៅ​ហ្វូង​មនុស្ស​ ។​

​សារព័ត៌មាន​រ៉​យ​ទ័​របា​ន​ផ្សាយ​ថា​ តាម​ព័ត៌មាន​ដែល​គាំទ្រ​ក្រុម​ IS​ បាន​ ផ្សាយ​ព័ត៌មាន​ពី​ការ​ប្រកាស​ទទួលខុស​ ត្រូវ​របស់​ក្រុម​ IS​ ពី​ការ​វាយប្រហារ​ នៅ​ទីក្រុង​ហ្សា​ការ​តា​ ។​ សារព័ត៌មាន​ Aamaaq​ ផ្សាយ​ថា​ “​ក្រុម​ទាហាន​ IS​ បាន​បើក​ការ​វាយប្រហារ​ស​ម្ដៅ​ទៅ​លើ​ ក្រុម​បរទេស​និង​កម្លាំង​សន្ដិសុខ​ការពារ​ រដ្ឋធានី​របស់​ឥណ្ឌូ​នេ​ស៊ី​»​។​

​អ្នកនាំពាក្យ​កម្លាំង​ប៉ូលិស​ឥណ្ឌូ​នេ​ស៊ី​ លោក​ Anton​ ជ​ហារ​លិ​យាន​បាន​ ប្រកាស​ថា​ ក្រុម​ IS​ បាន​ព្រមាន​ពី​ការ​ វាយប្រហារ​មួយ​នៅ​ក្នុង​ប្រទេស​នេះ​ធ្វើ​ឱ្យ​ក​គ្រើ​ក​ពិភពលោក​ ។​ លោក​បន្ដ​ទៀត​ ថា​ក្រុម​អ៊ិ​ី​ស្លា​ម​បាន​ឡើង​គម្រោង​យ៉ាង​យូរ​ក្នុង​ការ​វាយប្រហារ​ខាងលើ​។​

​ចំណែក​សារព័ត៌មាន​ CNN​ បាន​ដក​ ស្រង់​ការ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ ឥណ្ឌូ​នេ​ស៊ី​បញ្ជាក់​ថា​ ប៉ូលិស​បាន​ចាប់​ ខ្លួន​មនុស្ស​៧​នាក់​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ការ​ វាយប្រហារ​ខាងលើ​។​ មនុស្ស​ទាំង​៧​នាក់​ ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​នោះ​មាន​ ជនជាតិ​កា​ណា​ដា​ម្នាក់​ ជនជាតិ​ឥណ្ឌូ​នេ​ ស៊ី​ម្នាក់​ និង​៥​នាក់​ផ្សេង​ទៀត​ ។​ ក្រៅពី​ នេះ​នៅ​មាន​មនុស្ស​១៥​នាក់​រង​របួស​ក​ក្នុង​ នោះ​មាន​ប៉ូលិស​៥​នាក់​ផង​ដែរ​៕

abs (1)

...

ប្រែសម្រួល៖ ​ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print