រដ្ឋមន្ដ្រីការបរទេសអាមេរិកលោកចន ឃឺរី បានប្រកាសថា អាមេរិក បានថ្កោលទោសយ៉ាងខ្លាំងដល់ការវាយ ប្រហារនៅទីក្រុងហ្សាការតាប្រទេស ឥណ្ឌូនេស៊ីដោយលោកបញ្ជាក់ថា ការ វាយប្រហារបែបនេះមិនអាចគំរាម កំហែងប្រទេសដទៃទៀតបានឡើយ ។
អគ្គរដ្ឋទូតអាមេរិកប្រចាំនៅឥណ្ឌូនេស៊ីបានប្រកាសផងដែរថា ស្ថានភាពសន្ដិ សុខនៅក្នុងទីក្រុងហ្សាការតា ស្ថិតនៅ ក្នុងសភាពស្មុគស្មាញ។ លោកក៏បាន ស្នើឱ្យពលរដ្ឋអាមេរិកចៀសកុំទៅកាន់ទីកន្លែងប្រជុំជនដែលមានជនបរទេសច្រើន ស្នាក់នៅដូចជា សណ្ឋាគា Sari Pan Pacific ជាដើម។ ស្ថានទូតអាមេរិកក៏ បានបិទទ្វារនៅថ្ងៃទី១៥ ខែមករា ក្នុង ការធានាសុវត្ថិភាព ។
នាយករដ្ឋមន្ដ្រីសិង្ហបុរីក៏បានបង្ហាញអារម្មណ៍តក់ស្លុតពេលឮដំណឹងវាយ ប្រហារភេវរកម្មខាងលើ។ ប្រធានាធិប តីឥណ្ឌាក៏បានថ្កោលទោសដល់ការវាយ ប្រហារខាងលើនោះដែរ។ ចំណែកនាយ ករដ្ឋមន្ដ្រីម៉ាឡេស៊ីលោក Najib Tun Pazak ប្រកាសថា ប្រទេសរបស់លោក នឹងជួយដល់ឥណ្ឌូនេស៊ីនៅគ្រប់រូបភាព ដែលអាចជួយបាន។
ការវាយប្រហារខាងលើក៏បានធ្វើឱ្យ ប្រទេសជាច្រើនក្នុងតំបន់បង្កើតការការពារសន្ដិសុខរបស់ខ្លួន ។ ប៉ូលិសប្រទេស ម៉ាឡេស៊ីបានបង្កើនការយាមល្បាតនៅតាមទីប្រជុំជន តំបន់ទេសចរណ៍ ដើម្បី ទប់ស្កាត់ការវាយប្រហារដែលអាចកើតឡើងបានជាយថាហេតុ ។
ពាក់ព័ន្ធនឹងការវាយប្រហារនោះដែរក្រុមអ៊ិយស្លាមបង្កើតរដ្ឋ IS បានចេញមុខ ទទួលខុសត្រូវពីការវាយប្រហារបង្ហូរ ឈាមនៅក្នុងប្រទេសសឥណ្ឌូសេនស៊ី ។ ចំណែកប៉ូលិសឥណ្ឌូនេស៊ីបានបញ្ជាក់ថា ប្រាកដជាក្រុមអ៊ិឥស្លាមបង្កើតរដ្ឋជាអ្នក វាយប្រហារ។
រូបភាពដែលប៉ូលិសឥណ្ឌូនេស៊ីទទួលបានបង្ហាញឱ្យឃើញថា បុរសម្នាក់ស្លៀក ឈុតខ្មៅ ពាក់មួក ដៃកាន់កាំភ្លើង ដើរ នៅតំបន់ Jalan MH Thamrin ជិត ទីផ្សារទំនើប Sarinah កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦។ រូបភាពមូយទៀត បង្ហាញឱ្យឃើញថា បុរសខាងលើបាន តម្រង់កាំភ្លើងសម្ដៅទៅហ្វូងមនុស្ស ។
សារព័ត៌មានរ៉យទ័របានផ្សាយថា តាមព័ត៌មានដែលគាំទ្រក្រុម IS បាន ផ្សាយព័ត៌មានពីការប្រកាសទទួលខុស ត្រូវរបស់ក្រុម IS ពីការវាយប្រហារ នៅទីក្រុងហ្សាការតា ។ សារព័ត៌មាន Aamaaq ផ្សាយថា “ក្រុមទាហាន IS បានបើកការវាយប្រហារសម្ដៅទៅលើ ក្រុមបរទេសនិងកម្លាំងសន្ដិសុខការពារ រដ្ឋធានីរបស់ឥណ្ឌូនេស៊ី»។
អ្នកនាំពាក្យកម្លាំងប៉ូលិសឥណ្ឌូនេស៊ី លោក Anton ជហារលិយានបាន ប្រកាសថា ក្រុម IS បានព្រមានពីការ វាយប្រហារមួយនៅក្នុងប្រទេសនេះធ្វើឱ្យកគ្រើកពិភពលោក ។ លោកបន្ដទៀត ថាក្រុមអ៊ិីស្លាមបានឡើងគម្រោងយ៉ាងយូរក្នុងការវាយប្រហារខាងលើ។
ចំណែកសារព័ត៌មាន CNN បានដក ស្រង់ការប្រកាសរបស់ក្រសួងមហាផ្ទៃ ឥណ្ឌូនេស៊ីបញ្ជាក់ថា ប៉ូលិសបានចាប់ ខ្លួនមនុស្ស៧នាក់ជាប់សង្ស័យពាក់ព័ន្ធការ វាយប្រហារខាងលើ។ មនុស្សទាំង៧នាក់ ស្លាប់នៅក្នុងការវាយប្រហារនោះមាន ជនជាតិកាណាដាម្នាក់ ជនជាតិឥណ្ឌូនេ ស៊ីម្នាក់ និង៥នាក់ផ្សេងទៀត ។ ក្រៅពី នេះនៅមានមនុស្ស១៥នាក់រងរបួសកក្នុង នោះមានប៉ូលិស៥នាក់ផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី