ប្រទេសចិន៖ ទីក្រុងវូហាន ជាទីដែលមានករណីជំងឺ COVID-19 ផ្ទុះឡើងដំបូងគេ ដោយមានអ្នកឆ្លង និងអ្នកស្លាប់ច្រើនជាងគេនោះពេលនេះសូម្បីតែម្នាក់ ក៏គ្មានករណីឆ្លងថ្មីនោះដែល គឺមានតែអ្នកជាសះស្បើយ រហូតអ្នកជំងឺនៅតាមមន្ទីរពេទ្យទាំងអស់ក្នុងទីក្រុងវូហានអាចត្រឡប់ទៅផ្ទះវិញបាន ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០។
លោក Mi Feng អ្នកនាំពាក្យគណៈកម្មាការជាតិសុខាភិបាលចិន ថ្លែងប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា៖ «បើតាមព័ត៌មានចុងក្រោយ នៅត្រឹម ថ្ងៃទី២៦ ខែមេសានេះ គ្មានករណីឆ្លងថ្មីនៃ COVID-19 សូម្បីតែម្នាក់ នៅតាមមន្ទីរពេទ្យក្នុងទីក្រុងវូហាន ទៀតនោះទេ នេះគឺដោយសារតែកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង បុគ្គលិកសុខាភិបាលនៃទីក្រុងវូហាន និងបុគ្គលិកសុខាភិបាលមកពីទូទាំងប្រទេស»។ បច្ចុប្បន្នទីក្រុងវូហាន ជាទីដែល COVID-19 ផ្ទុះឡើងដំបូងគេ លែងមានករណីឆ្លងនៅសេសសល់ នៅតាមមន្ទីរពេទ្យរបស់ខ្លួនទៀតនោះទេ ។
គួរជម្រាបថា បើតាមគណៈកម្មាការជាតិសុខាភិបាលចិន ទីក្រុងវូហាន មានអ្នកឆ្លង ៤៦,៤៥២នាក់ ឬស្មើនឹង៥៦ភាគរយ នៃអ្នកឆ្លង COVID-19 សរុបទូទាំងប្រទេស ហើយ អ្នកស្លាប់មាន ៨,៨៦៩នាក់ ឬស្មើនឹង៨៤ភាគរយនៃអ្នកស្លាប់សរុប។
គិតត្រឹមថ្ងៃអាទិត្យនេះ ចិនមានអ្នកឆ្លងសរុប ៨២,៨២៧នាក់ ក្នុងនោះស្លាប់ ៤,៦៣២នាក់៕ដោយ៖ស តារា