ខេត្តព្រះសីហនុ៖ ក្នុងហេតុផល រក្សានូវធនធានធម្មជាតិ ដាស់អារម្មណ៍អោយប្រជាជន ស្រឡាញ់ដើមឈើ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានសិក្សាជាមួយជំនាញសាធារណៈ ឈានដល់រក្សា ដើមឈើមួយដើមស្ថិតនៅចំកណ្តាលវិថីជំទាវម៉ៅ ដែលជាផ្លូវធ្វើថ្មីនៅក្រុងព្រះសីហនុ ដោយមិនកាប់នោះឡើយ។
លោកអភិបាលគិតថា៖ ការសម្រេចនេះ នាំឱ្យមានការមើលឃើញនូវទឹកចិត្តស្រឡាញ់ធម្មជាតិ ស្រឡាញ់ព្រៃឈើពីសំណាក់រូបលោក ក៏ដូចមានការគោរពស្រឡាញ់ពីមហាជនរូបនេះ។ ការសម្រេចចិត្តរបស់លោកក៏នាំឱ្យមានការកោតសរសើរច្រើនផងដែរពីមជ្ឈដ្ឋានប្រជាជន និងក្លាយជាចំណាប់អារម្មណ៍ មួយសម្រាប់ខេត្តព្រះសីហនុ មានដើមឈើដ៏ធំ រក្សាអភិរក្សនៅចំកណ្តាលទ្រូងផ្លូវ អាចក្លាយជាមហាវិថី ទាក់ទាញភ្ញៀវទេសចរណ៍ ខណៈមិនធ្លាប់មាននៅប្រទសកម្ពុជា។
ទោះយ៉ាងណាក៏មានអ្នកបារម្ភខ្លាចវត្តមានដើមឈើនេះក្លាយជាបញ្ហាសម្រាប់ចរាចរណ៍ ឬអាចបង្កើតជាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ប៉ុន្តែលោកអភិបាលគិតគូរ បញ្ហានេះមុន ជាគោលដៅចំបង ទើបរៀបចំអោយមានសញ្ញាសំគាល់។
ក្នុងនោះមន្ត្រីសាលាខេត្តបានគូសបញ្ជាក់ថា ៖ មុនពេលសម្រេចទុកដើមឈើនេះ មន្ត្រីជំនាញក៏បានគិតគូរដល់ការប៉ះពាល់ចរាចរណ៍ ហើយបានសិក្សាពីវិធីបញ្ចៀសគ្រោះថ្នាក់ តាមការណែនាំពីលោកអភិបាលខេត្ត អោយបានត្រឹមត្រូវតាមសញ្ញាស្លាកចរាចរណ៍៕
ដោយ៖ សុខ ខេមរា