សមត្ថកិច្ចឃាត់ខ្លួន​ជនជាប់ចោទ​ម្នាក់​ អនុវត្ត​តាម​ដីកាបង្គាប់​ឲ្យ​ចាប់ខ្លួន​

ចែករំលែក៖

ខេត្តកណ្ដាល​៖​ ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៥៦២​ដក​ប​ច​ខ​/១៩​ ចុះ​ថ្ងៃ​ទី​ ១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ របស់​លោក​ ជួន​ វ​ណ្ណះ​ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តកណ្ដាល​ របស់​សាលាដំបូង​ខេត្តកណ្តាល​ កម្លាំង​នគរបាល​ស្រុក​ស្អាង​ បាន​ឃាត់ខ្លួន​ជនជាប់ចោទម្នាក់​ ករណី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ ដែល​ប្រព្រឹត្តិ​កាលពី​ថ្ងៃ​ទី​១៦​ខែមេសា​ ឆ្នាំ​២០០៦​ នៅ​ចំណុច​ភូមិ​កណ្តាល​ ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ។​

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​៖​ ជនជាប់ចោទ​ឈ្មោះ​ ដោ​ ច​ន្ថា​រ៉ា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុង​ ភូមិ​ព្រែក​ក្រាញ់​ ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​រសៀលថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២០។

​បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរ​ស្រុក​ស្អាង​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print