ខេត្តកណ្ដាល៖ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៦២ដកបចខ/១៩ ចុះថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់លោក ជួន វណ្ណះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្ដាល របស់សាលាដំបូងខេត្តកណ្តាល កម្លាំងនគរបាលស្រុកស្អាង បានឃាត់ខ្លួនជនជាប់ចោទម្នាក់ ករណីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសធ្វើឲ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តិកាលពីថ្ងៃទី១៦ខែមេសា ឆ្នាំ២០០៦ នៅចំណុចភូមិកណ្តាល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា៖ ជនជាប់ចោទឈ្មោះ ដោ ចន្ថារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នក្នុង ភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរស្រុកស្អាង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ស្អាងជ័យ