បើកៗបង្កអោយឆេះ​ទំនិញ​លើ​រថយន្ត​ នៅ​ស្រុក​ជីក្រែង​ ភ្ញាក់ផ្អើលអ្នកដំណើរ

ចែករំលែក៖

ខេត្តសៀមរាប​៖​ មាន​ករណី​អគ្គិភ័យ​ ភ្លើង​ឆាបឆេះ​ទំនិញ​លើ​រថយន្ត​កំពុងបើក​ នៅ​លើ​កំណាត់ផ្លូវជាតិ​លេខ​៦​ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់​តា​សិត​ ឃុំ​គោក​ធ្លក​ក្រោម​ ស្រុក​ជីក្រែង​ ​ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១៤​នឹង​៤៥​នាទី​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២០។

​ករណី​អគ្គិភ័យ​ឆាបឆេះ​ទំនិញ​លើ​រថយន្ត​ដឹក​ទំនិញ​ គឺ​បណ្តាល​មក​ពី​ការ​ធ្វេសប្រហែស​របស់​កម្មករ​បោះ​កន្ទុយបារី​ចោល​។​ នេះបើតាមការបញ្ជាក់អោយដឹងពីលោក​ឧត្តមសេនីយ៍ត្រី​ ភឹង​ សម្បត្តិ​ ស្នងការ​រង​ទទួល​ការិយាល័យ​នគរបាល​បង្ការ​ ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៅកន្លែងកើតម្សិលមិញ។

លោកបន្តថា៖ អ្នកបើកបរ​រថយន្ត​ឈ្មោះ​ លាន​ សុខ​អ៊ូ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ទីលំនៅ​ភូមិ​ស្ទឹង​សែន​ សង្កាត់​កំពង់​ក្របៅ​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ។ ​ ម្ចាស់​កម្មសិទ្ធិ​ ឈ្មោះ​ ប៉ុ​ល​ គឹ​ម​អេ​ង​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ ទីលំនៅ​ភូមិ​ស្ទឹង​សែន​ សង្កាត់​កំពង់​ក្របៅ​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​។​

​ក្រោយ​កើតហេតុ​ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​បាន​អន្តរាគមន៍​ពន្លត់​ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​ ចំនួន​ ០១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​ ៤​រថយន្ត​ ទើប​អាច​គ្រប់គ្រង​បាន​ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ ១៥​នឹង​៥០​នាទី​ ថ្ងៃខែ​ឆ្នាំ​ដដែល​។​

​ក្នុង​ហេតុការណ៍​នេះ​បាន​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ អេ​ត​ចាយ​មួយ​ចំនួន​ធំ​,​ ដប​ទឹក​សុទ្ធ​ធំ​ចំនួន​០២​ដប​,​ ស្រា​បៀរ​ ចំនួន​ ៣​កេស​ តែសំណាងល្អមិនរាលដាលឆេះរថយន្ត និងបង្កដល់ប្រជាពលរដ្ឋនៅទីនោះ ដោយសារបានខាងកម្លាំងចុះអន្តរាគមន៍ទាន់ពេលវេលា៕


...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print