ឥណ្ឌា​ និង​ប៉ា​គី​ស្ថាន​រៀប​គម្រោង​ចរចា​សន្តិភាព​ជា​ថ្មី​

ចែករំលែក៖

​មន្ត្រី​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ និង​ប៉ា​គី​ស្ថាន​បាន​ព្រមព្រៀង​គ្នា​ទៅ​លើ​ការ​រៀប​គម្រោង​ចរចា​សន្តិភាព​សា​ជា​ថ្មី​ បន្ទាប់​ពី​ការ​ពន្យារពេល​ដោយសារ​តែ​ការ​វាយប្រហារ​ភេរវកម្ម​ទៅ​លី​បន្ទាយ​កងទ័ព​ជើង​អាកាសប្រទេស​ឥណ្ឌា​នោះ​ ។​

_87678300_87678299

​ប្រទេស​ឥណ្ឌា​បាន​ចោទប្រកាន់​ក្រុម​ Jaish-e-Mohammad​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទឹកដី​ប៉ា​គី​ស្ថាន​នោះ​ជា​អ្នក​វាយប្រហារ​ភេរវកម្ម​ទៅ​លើ​បន្ទាយ​កងទ័ព​ជើង​អាកាស​ Pathankot​ បណ្តាល​ឲ្យ​កងទ័ព​ឥណ្ឌា​៧​នាក់​បាត់បង់​ជីវិត​ និង​ក្រុម​ភេរវកម្ម​៦​នាក់​ស្លាប់​ ។​

​កាលពី​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​កន្លង​មកនេះ​ មន្ត្រី​ប៉ា​គី​ស្ថាន​បាន​ប្រកាស​ថា​ កង​សន្តិសុខ​បាន​ចាប់ខ្លួន​មនុស្ស​ច្រើន​នាក់​ដែល​សង្ស័យ​ថា​ ជា​ក្រុម​របស់​ Jaish-e-Mohammad​ នោះ​ ហើយ​នៅ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៦​ ប្រទេស​ឥណ្ឌា​បាន​ប្រកាស​ថា​ ខ្លួន​បាន​និង​កំពុង​រៀបចំ​ឲ្យ​មាន​ជំនួប​ពិភាក្សា​រវាង​ថ្នាក់​រដ្ឋលេខាធិការ​ក្រសួងការបរទេស​ប្រទេស​ទាំង​ពីរ​ ។​

​ក្តី​សង្ឃឹម​សម្រាប់​ទីក្រុង​ញូ​វ​ដេ​លី​ នឹង​ទីក្រុង​អ៊ិ​ស្លា​ម៉ា​បា​ដ​ដើម្បី​ឲ្យ​មាន​សន្តិភាព​នោះ​បាន​កើត​មាន​ឡើង​ នៅ​ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ លោក​ណា​រ៉េ​ន​ដ្រា​ ម៉ូ​ឌី​ បាន​ធ្វើ​ទស្សនកិច្ច​ដោយ​គ្មាន​ការ​រំពឹង​ទុក​ទៅ​កាន់​ប្រទេស​ប៉ា​គី​ស្ថាន​ ជួប​ជាមួយ​សម​ភាគី​នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ ណា​វាស់​ សារី​ហ្វ​ អំឡុង​ពេល​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា​វិល​ត្រឡប់​ពី​ការ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ហើយ​ភាគី​ទាំង​ពីរ​បាន​ប្រកាស​ពី​គម្រោង​បន្ត​ការ​ចរចា​សន្តិភាព​ ។​ ប៉ុន្តែ​គម្រោង​នេះ​បាន​អាក់ខាន​ មិន​បាន​កើតឡើង​នោះ​ឡើយ​ ដោយសារ​តែ​ការ​វាយប្រហារ​ភេរវកម្ម​ទៅ​លើ​ទីបញ្ជាការ​កងទ័ព​ជើង​អាកាសប្រទេស​ឥណ្ឌា​ ។​

​ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ដោយ​ កាលពី​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៦​ មន្ត្រី​ឥណ្ឌា​ និង​ប៉ា​គី​ស្ថាន​បាន​ប្រកាស​ថា​ គម្រោង​ចរចា​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ​គឺ​ស្ថិត​នៅ​ក្នុង​របៀបវារៈ​ដដែល​ ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ប៉ា​គី​ស្ថាន​ លោក​ Qazi​ Khalilullah​ បាន​ថ្លែង​ថា​ កិច្ច​ពិភាក្សា​រវាង​ប្រទេស​ទាំង​ពីរ​មិន​អាច​កើតឡើង​នៅ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​នោះ​ឡើយ​ ហើយ​ការ​កំណត់​ជ្រើសរើស​យក​ពេលវេលា​ថ្មី​មួយ​ បាន​និង​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​ ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា​ លោក​ Vikas​ Swarup​ បាន​ថ្លែង​ថា​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​ព្រមព្រៀង​ជួប​ពិភាក្សា​គ្នា​នៅ​ពេលវេលា​មិនយូរ​នោះ​ឡើយ​ គឺ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ។​

​លោក​ Vikas​ Swarup​ បាន​បញ្ជាក់​ថា​ ឥណ្ឌា​មានការ​សប្បាយចិត្ត​នៅ​ពេល​ដែល​ប៉ា​គី​ស្ថាន​បាន​ដើរ​បោះ​ជំហាន​នៅ​ពេល​នេះ​ គឺ​ការ​ចាប់ខ្លួន​សមាជិក​ក្រុម​ Jaish-e-Mohammad​ ទាំងនោះ​ ។​ សកម្មភាព​ប្រឆាំង​ទៅ​លើ​ក្រុម​ Jaish-e-Mohammad​ ជា​ជំហាន​វិជ្ជមាន​ ។​ យើង​ស្វាគមន៍​ការ​បោះ​ជំហាន​មួយ​នេះ​ ។​

​ឥណ្ឌា​បាន​ព្រមព្រៀង​ឲ្យ​ក្រុម​ជំនាញ​ប៉ា​គី​ស្ថាន​ចូល​មក​ទឹកដី​ឥណ្ឌា​ដើម្បី​ស៊ើបអង្កេត​ករណី​វាយប្រហារ​ភេរវកម្ម​នៅ​បន្ទាយ​កងទ័ព​ជើង​អាកាស​ Pathankot​ នោះ​ផង​ដែរ​ ។​ លោក​ Swarup​ បាន​បញ្ជាក់​ថា​ យើង​ទន្ទឹងរង់ចាំ​ដំណើរ​មក​ដល់​របស់​ក្រុម​ស៊ើបការណ៍​ពិសេស​ប៉ា​គី​ស្ថាន​ (SIT)​ ហើយ​ភ្នាក់ងារ​ស៊ើបអង្កេត​របស់​យើង​នឹង​ធ្វើ​រាល់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ករណី​ដែល​ចាំបាច់​ ៕​

_87460234_87459977

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print