​វីរុស​អេ​បូ​ឡា​ផ្ទុះ​ឡើងជា​ថ្មី​នៅ​ក្នុង​ប្រទេស​សៀ​រ៉ា​ឡេ​អន

ចែករំលែក៖

​ប្រភព​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ កាលពី​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​បាន​ផ្សព្វផ្សាយ​ មន្ត្រី​ក្រសួងសុខាភិបាល​ប្រទេស​សៀ​រ៉ា​ឡេ​អន​(Sierra​ Leone​ )​ បាន​ប្រកាស​ថា​ ប្រទេស​នេះ​មាន​ករណី​អ្នកជំងឺ​ម្នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​វីរុស​ អេ​បូ​ឡា​ ក្រោយ​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​អង្គការ​សុខភាព​ពិភពលោក​ WHO​ បាន​ប្រកាស​យ៉ាង​ឱ​ឡា​រឹក​ថា​ តំបន់​អាហ្វ្រិក​ភាគ​ខាងលិច​លែង​ទទួល​រង​ការ​គំរាមកំហែង​ពី​វីរុស​អេ​បូ​ឡា​ទៀត​ទៅ​ហើយ​នោះ​ ។​

lead_large

​ប្រទេស​សៀ​រ៉ា​ឡេ​អនបាន​ប្រកាស​ថា​ ជា​ប្រទេស​ដែល​រួច​ផុត​ពី​ការ​វាយលុក​ដោយ​វីរុស​អេ​បូ​ឡា​កាលពី​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ហើយ​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ភាគ​ខាងលិច​ទាំងមូល​ត្រូវ​ប្រកាស​ចាត់​ទុក​ថា​ ជា​តំបន់​ដែល​គ្មាន​ការ​គំរាមកំហែង​ពី​វីរុស​អេ​បូ​ឡា​ បន្ទាប់​ពី​ប្រទេស​លី​ប៊ី​រៀ​ (Liberia)​បាន​ប្រកាស​ កាលពី​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៦​ ថា​ ប្រទេស​នេះ​លែង​មាន​វីរុស​អេ​បូ​ឡា​នោះ​ ។​

​ប៉ុន្តែ​ការ​ធ្វើ​តេ​ស្តិ៍​មនុស្ស​២​នាក់​ដែល​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ដែល​ទទួល​មរណា​ពនៅ​ភាគ​ខាងជើង​ស៊ៀ​រ៉ា​ឡេ​អន​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ពួក​គេ​កំពុង​តែ​ផ្ទុក​វីរុស​ដ៏​មហា​ប្រល័យ​នេះ​ ។​ នេះ​បើ​តាម​អ្នកនាំពាក្យ​របស់​នាយកដ្ឋាន​ធ្វើ​តេ​ស្តិ៍​រក​វីរុស​អេ​បូ​ឡា​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ ។​

​អ្នកជំងឺ​ដែល​បាត់​បង់ជីវិត​នោះ​បាន​កើតឡើង​កាលពីដើម​ស​ប្តា​ហ៍​នេះ​ ។​

​លោក​ Sidi​ Yahya​ Tunis​ អ្នកនាំពាក្យ​ក្រុម​ធ្វើ​តេ​ស្តិ៍​រក​វីរុស​អេ​បូ​ឡា​នោះ​បាន​ប្រាប់​ប៊ី​ប៊ី​ស៊ី​ថា​ អ្នកជំងឺ​បាន​បាត់បង់​ជីវិត​ ស្ថិត​នៅ​ក្នុងស្រុក​ Tonkolili​ ។​ អ្នកជំងឺ​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​តំបន់​ Kambia​ នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ ហ្គី​នៀ​ (Guinea)

​ក្រុម​អ្នកជំនាញ​សុខាភិបាល​របស់​ចក្រភព​អង់គ្លេស​បាន​ធ្វើ​តេ​ស្តិ៍​ស្វែងរក​វីរុស​នេះ​ ។​ នៅ​ពេល​នេះ​ អាជ្ញាធរ​សុខាភិបាល​បាន​និង​កំពុង​ស្វែងរក​អ្នក​ទាំងឡាយ​ណា​ដែល​ធ្លាប់​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ដែល​ទើប​បាត់បង់​ជីវិត​ នេះ​ ។​

​ចាប់តាំងពី​ខែធ្នូ​ ឆ្នាំ​២០១៣​រៀង​រហូត​មក​ដល់​ពេល​នេះ​ វីរុស​អេ​បូ​ឡា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជិត​៤​ពាន់​នាក់​បាត់បង់​ជីវិត​ ដោយសារ​តែ​វីរុស​អេ​បូ​ឡា​ ស្ថិត​នៅ​ក្នុង​ប្រទេស​ស៊ៀ​រ៉ា​ឡេ​អន​ ។​ នៅ​ក្នុង​តំបន់​ទាំងមូល​ មនុស្ស​ប្រមាណ​១១.០០០​នាក់​ផ្សេង​ទៀត​បាន​បាត់បង់​ជីវិត​ ។​

​កាលពី​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៦​ អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា​ តំបន់​អាហ្វ្រិក​ភាគ​ខាងលិច​ទាំងមូល​ បាន​រួច​ផុត​ពី​វី​រូស​អេ​បូ​ឡា​ ។​ ការ​គំរាមកំហែង​ដោយសារ​វីរុស​នេះ​ស្ថិត​ក្នុង​ចំណុច​មួយ​តិច​បំផុត​ ។​

​ប្រទេស​លី​ប៊ឺ​រៀជា​ប្រទេស​ចុង​ក្រោយ​គេ​បំផុត​ដែល​គ្មាន​ការ​គំរាមកំហែង​ពី​វីរុស​អេ​បូ​ឡា​ ។​ ប្រទេស​នេះ​បាន​ប្រកាស​២​លើក​មក​ហើយ​ថា​ ខ្លួន​លែង​មាន​វីរុស​អេ​បូ​ឡា​ ។​ លើក​ដំបូង​ប្រកាស​ថា​ គ្មាន​វីរុស​ទេ​ ប៉ុន្តែ​គេ​បាន​រក​ឃើញ​១​ករណី​កើតឡើង​ ហើយ​ក្រោយមក​ទៀត​ គេ​ប្រកាស​ម្តងទៀត​ថា​ លែង​មាន​វីរុស​អេ​បូ​ឡា​ ប៉ុន្តែ​វា​បាន​ផ្ទុះ​ឡើង​ថែម​មួយ​ករណី​ទៀត​ ៕

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print