ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ប្រតិភូអនុសាខាកាកបាទ ក្រហមខណ្ឌច្បារអំពៅ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាយកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រដល់លំនៅដ្ឋាន ចំនួន៣០គ្រួសារ នៅសង្កាត់ព្រែកឯង ដឹកនាំដោយលោកអ៊ាង ស៊ីផាន អភិបាលខណ្ឌ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ លោកអ៊ំ ម៉ារ៉េត ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងមាន ការចូលរួមពីមន្ត្រី ក្រុមការងារ ជាច្រើនអ្នកទៀត ។
អំណោយដែលចែកជូនប្រជាពលរដ្ឋនៅថ្ងៃនេះក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ សម្ភារៈផ្ទះបាយ និង ថវិការ៣ម៉ឺនរៀល ។ សកម្មភាពមនុស្សធម៍នាំយកអំណោយជូនប្រជាពលរដ្ឋក្រក្រដល់លំនៅដ្ឋាននេះដែរលោកអ៊ាង ស៊ីផាន ប្រធាន គណៈ កម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដូច្នេះថា អំណោយទាំងនេះថ្វីត្បិតតែមិនបានសមប្រកបទៅតាមការចង់បានរបស់បងប្អូនក៍ដោយ តែបានសម្រាលការលំបាកមួយរយៈពេល ។ ជានិច្ចកាលក្រុមការងារអនុសាខាកាកបាទក្រហមខណ្ឌតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយ ធម្មជាតិ គ្រួសារក្រីក្រ គ្រួសាររងគ្រោះដោយអគ្គីភ័យ អ្នកបាត់បង់ទីជម្រក និងប្រជាពលរដ្ឋជួបនូវបញ្ហាប្រឈមនានាក្នុងសង្គម និយាយរួមប្រកាន់ខ្ជាប់ នូវគោលការណ៍របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។
លោកអភិបាលបានបន្តថា សកម្មភាពមនុស្សធម៍ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រនេះអនុសាខាកាកបាទក្រហមខណ្ឌបានធ្វើជាបន្តបន្ទាប់នៅគ្រប់សង្កាត់ទាំង៨ ប៉ុន្តែសល់ប្រជាពលរដ្ឋក្រីក្រមួយចំនួនទៀតមិនទាន់បានទទួលនៅឡើយទេ ហើយសុំអោយបងប្អូនមានការយោគយល់ ក្រុមការងារ និងយកទៅប្រគល់ ជូននៅពេលខាងមុខ ព្រោះសកម្មភាព ចែកអំណោយមនុស្សនេះមិនអាចធ្វើឡើងតែម្តងនោះ គឺធ្វើទៅដំណាក់កាល ទោះជាយ៉ាងណាក៍ដោយអនុសាខាកាកបាទក្រហមមិនទុកអោយបងប្អូនស្លាប់ដោយអត់បាយនោះ ៕
...
ដោយ៖ សណ្តោស