លោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងអញ្ជើញជាអធិបតី បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៥និងលើកទិសដៅការងារឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ។

12509230_458096947716453_1132197155863912756_n

កិច្ចប្រជុំបូកសរុបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ និងមានការអញ្ជើញចូលរួមពីអស់លោកមេបញ្ជាការរងខេត្តនាយ នាយរងសេនាធិការលោកប្រធានមន្ទីរលោកនាយការិយាល័យមេបញ្ជាការក្រុងស្រុកជាច្រើនកុះករផងដែរ ។

នាឪកាសនោះលោក ហ៊ានចន្ទី នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអានរបាយការណ៍ពីសកម្មភាពការណ៍សន្តិសុខបទល្មើសប្លន់កើតមានចំនួន៨លើក រំលោភសេពសន្ថវះ៥លើក បង្ខាំងមនុស្ស៣លើក ជួញដូរគ្រឿងញៀន១១លើក ឃាតកម្ម៥លើក ក្លែងបន្លំឯកសារសាធារណៈ១លើក ប៉ុនប៉ងមនុស្សឃាត១លើក ទទួលផលចោរកម្ម១លើក បង្ខាំងមនុស្ស៣លើក បទចូលជ្រាបប្រពន្ធ័ទូគមនាគមន៍១លើក ចោរកម្ម២៤លើក អំពើហិង្សា២៩លើក ឆបោក៣លើក លាក់អាវុធខុសច្បាប់១លើក ប្រើប្រាស់គ្រឿងញៀន២លើក និងបាញ់បោះសេរី១លើក ។

លោក ហ៊ានចន្ទី បន្តទៀតថាចំពោះសភាពការណ៍បទល្មើសកើតឡើងសរុបចំនួន១៧ករណីស្មើរ និង៩៧លើកក្នុងនោះមានបទល្មើសឧក្រិដ្ឋ៦ករណីស្មើរនិង៣១លើក បណ្ដាលអោយមនុស្សស្លាប់ចំនួន៤នាក់ និងរបួសចំនួន១២នាក់ បទល្មើសមជ្ឃឹម១១ករណីស្មើរនិង៦៦លើក បណ្ដាលអោយមនុស្សរបួសចំនួន៣០នាក់ដែរ ។

ថ្លែងក្នុងឱកាសនោះដែរមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ក៏បានធ្វើការកោតសសើរដល់មេបញ្ជាការរង និងមន្ត្អាវុធហត្ថទាំងអស់ដែលខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការងារនាពេលកន្លងមកហើយដើម្បីបន្តអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនោះ ធ្វើយ៉ាងណា កម្លាំងអាវុធហត្ថ ត្រូវបង្កើនការងារដែលថ្នាក់លើដាក់អោយកាន់តែរឹងមាំ ត្រូវរក្សាការពារសន្តិសុខ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងសម្រាប់ក្រុមហ៊ុនវិនិយោគឯកជនអោយពួកគាត់មានទំនុកចិត្ត ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ក៏បានជំរុញឱ្យលោកមេបញ្ជាការរងក៏ដូចជាកងរាជអាវុធហត្ថគ្រប់ក្រុងស្រុកទាំងអស់ ត្រូវអនុវត្តតាមតួនាទីភារកិច្ចនិងខិតខំយកចិត្ដទុកដាក់ទៅតាមការិយាល័យមន្ទីរជំនាញនិមួយៗរបស់ខ្លួនទើបការងាររលូនទៅមុខបាន ពិសេសត្រូវផ្សព្វផ្សាយផែនការកំណែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាលពិសេសគឺនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបន្តពង្រឹងការគោរពវិន័យ បទបញ្ជា ពង្រឹងការងារក្តាប់ព័ត៌មាន ស្រាវជ្រាវ បង្ការ បង្ក្រាប បទល្មើសនិងពង្រឹងការងារគ្រប់់គ្រង ត្រួតពិនិត្យ អាវុធជាតិផ្ទុះ អោយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតផងដែរ ៕

20160116_082902

20160116_084824

20160116_082937

20160116_084807

20160116_082944

20160116_082929

12508974_458096957716452_5869945844437703583_n

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print