ម្ចាស់ផ្ទះសំណាក់ KIS ដាក់ពាក្យបណ្ដឹងប្តឹង មន្ដ្រីយោធាស័ក្ដិ៤កន្លះម្នាក់ កាន់កាំភ្លើងទៅគំរាម

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ផ្ទះសំណាក់យីហោ” KIS “ស្ថិតនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍ ខណៈដែលមន្ដ្រីយោធាពាក់ស័ក្ដិ ៤កន្លះម្នាក់ បានកាន់កាំភ្លើងចូលគំរាមគាត់ដល់មុខផ្ទះ ។

តាមការអះអាងពីជនរងគ្រោះដែលជាម្ចាស់ផ្ទះសំណាក់ខាងលើ បានឲ្យដឹងថា កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ មានបុរសម្នាក់ឈ្មោះ ជា សុខហេង ជាមន្ដ្រីយោធា ពាក់ស័ក្ដិ ៤កន្លះ មិនដឹងថាម្រើការងារនៅអង្គភាពណានោះទេ បានកាន់កាំភ្លើងចូលគំរាមគាត់នៅផ្ទះសំណាក់ KIS ស្ថិតនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមិនដឹងមូលហេតុ។

ម្ចាស់ផ្ទះសំណាក់រងគ្រោះបានបញ្ជាក់ថា គាត់ និងមន្ដ្រីយោធាខាងលើ មិនដែលឈ្លោះគ្នាអ្វីនោះទេ ប៉ុន្ដែគ្រាន់តែធ្លាប់ស្គាល់គ្នា ដោយសារផ្ទះមន្ដ្រីយោធាខាងលើ នៅក្រោយផ្ទះសំណាក់របស់គាត់។ ប៉ុន្ដែមិនដឹងថា មន្ដ្រីយោធានោះមានគោលបំណងអ្វីនោះទេ បានកាន់កាំភ្លើងមកគំរាម និងស្រែកឡូឡានៅមុខផ្ទះសំណាក់របស់គាត់ផ្អើលគេឯងបែបនេះ។

ក្រោយបង្កការភ្ញាក់ផ្អើលជនបង្កបានគេចខ្លួនបាត់ទៅ ចំណែករូបគាត់ដោយសារភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួន ទើបនៅថ្ងៃទី១ ខែឧសភានេះ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យសមត្ថកិច្ចជួយអន្ដរាគមន៍ផងដែរ ។

ពាក់ព័ន្ធករណីខាងលើនេះ លោក កែវ វណ្ណធី មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារអង្គភាព នគរដ្រេហ្គន ឲ្យដឹងនៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះថា លោកកំពុងដឹកនាំកម្លាំងចុះស្រាវជ្រាវ និងសាកសួររកអង្គហេតុនៅកន្លែងកើតហេតុ ដើម្បីបន្តនីតិវិធិតាមចាប់ខ្លួនជនសង្ស័យខាងលើនេះ ចាត់តាមច្បាប់ ៕

...

ដោយ៖សុខា សែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print