ក្រុមហ៊ុនផ្សារទំនើប Parkson ត្រូវបង់ប្រាក់ជាង១៤៤ លានដុល្លារទៅឲ្យក្រុមហ៊ុនម្ចាស់ គម្រោង ខណៈចាញ់ក្ដីនៅសាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ បើតាមការការចុះផ្សាយដោយសារព័ត៌មានរបស់ម៉ាឡេស៊ី The Star បានបញ្ជាក់ថា៖ ក្រុមហ៊ុនផ្សារទំនើប Parkson ចាញ់ក្ដីនៅតុលាការភ្នំពេញ និងតម្រូវឲ្យបង់ប្រាក់ជាង១៤៤ លានដុល្លារទៅឲ្យក្រុមហ៊ុនម្ចាស់ គម្រោង។ ក្នុងនោះបានបញ្ជាក់លម្អិតបន្តថា៖ ក្រុមហ៊ុន Parkson Cambodia ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Parkson Retail Asia Ltd ដែលបានចុះបញ្ចីផ្សារហ៊ុននៅសិង្ហបុរីនោះ បានចាញ់ក្ដីជាមួយក្រុមហ៊ុន Hassan (Cambodia) Development Co,.Ltd នៅក្នុងជម្លោះកិច្ចសន្យាជួល និងត្រូវបានតុលាការក្រុងភ្នំពេញ បង្គាប់ឲ្យបង់ប្រាក់ ១៤៤,៥ លានដុល្លារអាមេរិកសម្រាប់ការខូចខាតទៅឲ្យក្រុមហ៊ុនម្ចាស់គម្រោង Hassan Cambodia នេះ។

សារព័ត៌មានរបស់ម៉ាឡេស៊ី The Star ដដែលនេះបានផ្សាយថា៖ ជាមួយគ្នានោះ ប្រាក់កក់ និងការទូទាត់សងថ្លៃជួល មុនទាំងអស់របស់ក្រុមហ៊ុន Parkson (Cambodia) Co .,Ltd ដែលបានផ្ដល់ឲ្យទៅក្រុមមហ៊ុន Hassan Cambodia ប្រមាណ៤,៤៨ លានដុល្លារ អាមេរិក ក៏នឹង ត្រូវពិន័យដកហូតទុកផងដែរ ។
កាលពីថ្ងៃទី២២ ខែមេសា សាលាដំបូងរាជធានីភ្នំពេញបាន ប្រកាសសាលក្រម ប្រឆាំង នឹងក្រុមហ៊ុន Parkson Cambodia និងបាន បង្គាប់ផាកពិន័យ ដកហូត និងទូទាត់ សងទៅលើ ផលប៉ះ ខូចខាតនៅក្នុងជម្លោះលើកិច្ចសន្យាជួល ។
សូមបញ្ជាក់ថា៖ ក្រុមហ៊ុន Parkson Retail Asia កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ និង ខែតុលា ឆ្នាំ២០១៩ បានប្រកាសថា ខ្លួនបាន ជូនដំណឹង ទៅកាន់ក្រុមហ៊ុន Hassan Cambodia ក្រោមមជ្ឈមណ្ឌល អាជ្ញាកណ្ដាល អន្តរជាតិ សិង្ហបុរី ជុំវិញនឹងរឿង ជួលនេះ ។
បើតាមរបាយការណ៍ ក្រុមហ៊ុន Hassan Cambodia ត្រូវបានគេសន្មត់ថា បានបញ្ចប់ និងប្រគល់ទីតាំងឲ្យទៅក្រុមហ៊ុន Parkson Cambodia នៅក្នុងអគារថ្មី ដែល ត្រូវបានសន្មត់ថា នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ។
ដោយឡែកប្រភពខ្លះបានអោយដឹងថា៖ បន្ទាប់ ពីបរាជ័យក្នុងការចោទប្រកាន់ ដោយ ក្រុមហ៊ុន Hassan Cambodia, ដើម្បី ដោះស្រាយការ រំលោភបំពានរបស់ខ្លួន ក្រុមហ៊ុន Parkson Cambodia បានបញ្ចប់កិច្ចព្រមព្រៀងជួល ដោយបាន ជូនដំណឹង ទៅកាន់ភតិសន្យាបតី ( ម្ចាស់ គម្រោងជួល )ផងដែរ ។
កាសែតខាងលើបានបន្តថា៖ ទោះយ៉ាងណានៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុន Hassan Cambodia បានដាក់ពាក្យប្ដឹង ក្រុមហ៊ុន Parkson Cambodia ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ជុំវិញនឹងការ បញ្ចប់កិច្ចសន្យាជួលនេះ ។
ក្រុមហ៊ុន Parkson Cambodia បច្ចុប្បន្ន កំពុងស្វែងរកការ ប្រឹក្សាយោបល់ ពីមេធាវី កម្ពុជាថា តើត្រូវដាក់ញត្តិដើម្បីប្ដឹងបន្ដទៅ សាលាឧទ្ធរណ៍ ឬ ក៏អាចមានទម្រង់បែបបទ នៃការឆ្លើយ តបផ្សេងទៀត ។
ទោះជាយ៉ាងក្តីខាងសារព័ត៌មានជាច្រើន មិន អាចទទួលបានការបញ្ជាក់បន្ថែម ពីតំណាង ក្រុមហ៊ុនទាំងពីរ បានទេនៅរសៀលថ្ងៃ ទី២ ខែឧសភានេះ ។

បើតាមការអះអាង នាយកគ្រប់គ្រង ក្រុមហ៊ុនដែលជាម្ចាស់ គម្រោងនេះ គឺ លោក Olvy Othsman ធ្លាប់បានបញ្ជាក់ ប្រាប់សារព័ត៌មាន កាលពី ពេលកន្លងទៅ ថា អគារដែលស្ថិត ខាងកើតគល់ស្ពាន អាកាសតិចណូ ដែលមានរចនាបថ ខាងក្រ ដូចទៅនឹងសំបុកឃ្មុំនោះ គឺនឹង ត្រូវដាក់ ឈ្មោះថា Phnom Penh Mega Mall វិញ ហើយគ្មាន ឈ្មោះផ្សារ Parkson នៅ ទីនោះទៀតទេ ។
តាមរបាយការណ៍ ពីក្រុមហ៊ុន CBRE ដែល ទទួលសិទ្ធិលក់ និងជួល ទីតាំងក្នុង គម្រោង នេះបានឲ្យដឹងថា អគារផ្សារទំនើប Phnom Penh Mega Mall នេះ នឹងបើក ដំណើរការសាកល្បង នៅត្រីមាសទី៣ ឆ្នាំ ២០២០ ដោយវាមានកម្ពស់ ១០ជាន់ និងមាន ៥ជាន់ សម្រាប់ចត យានយន្ដដែលអាចដាក់ ឡានបាន ១.៥០០ គ្រឿង និងម៉ូតូ ២.០០០ គ្រឿង ។ ខណៈទំហំផ្ទៃសំណង់សរុបមាន ជាង ៤ម៉ឺនម៉ែត្រការ៉េ។

ផ្ទុុយទៅវិញ បន្ទាប់ពី មានបញ្ហាក្ដីក្ដាំ នេះ កើតឡើង គេសង្កេតឃើញថា តម្លៃ ភាគហ៊ុនរបស់ក្រុមហ៊ុន Parkson Holding Bhd បានធ្លាក់ ចុះ៨% នៅក្នុងការថ្ងៃបើក ជួញដូរ កាលពីថ្ងៃ អង្គារ ទី២៨ ខែមេសា ។
សូមបញ្ជាក់ផងដែរថា៖ ផ្សារទំនើប Parkson Cambodia នេះ ធ្លាប់មាន ផែនការ នឹងបើកដំណើរការ នៅក្នុងអគារ មួយនៅ តាមបណ្ដោយផ្លូវ ឭសហព័ន្ធរុស្ស៊ី ប៉ុន្ដែ ក្រោយពីមានបញ្ហានេះ មកទល់ពេល នេះ អគារដែលគេច្រើនស្គាល់ថា អគារ ផ្សារ Parksonនោះ មិនទាន់បាន បើក ដំណើរការនោះទេ ខណៈអគារនេះបាន ចាប់ផ្ដើមសាងសង់ឡើងតាំងពីឆ្នាំ២០១២ មក ម្ល៉េះ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print