ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ណែនាំ ៣ចំណុចដល់ការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីបញ្ចៀសការរំខានដល់អ្នកបើកបរ។
អគ្គស្នងការរងនគរបាលជាតិរូបនេះបានជម្រាបជូនលោកស្នងការរង និងលោកនាយការិយាល័យ ទាំង២៥រាជធានី.ខេត្ត សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖
ទី១-ករណីយានយន្តមានបំពាក់ផ្លាកលេខ សូមកុំឃាត់ត្រួតពិនិត្យរកករណីល្មើសផ្សេងៗ ដោយអនុញ្ញាតអោយបន្តដំណើរជាធម្មតាទៅ។
ទី២-ករណីឆៀកផុតសុពលភាព សូមកុំឃាត់ពីន័យ ដោយអនុញ្ញាតអោយបន្តដំណើរជាធម្មតា ដើម្បីទុកពេលទៅធ្វើឆៀក ។
និងទី៣-ករណីមានប្រតិកម្មកើតនៅរាជធានី-ខេត្តណា សូមរាជធានី.-ខេត្តនោះ ប្រតិកម្មឆ្លើយតបអោយបានទាន់ពេល ៕
...
ដោយ៖ សហការី