ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានអនុសាសន៍ណែនាំថា ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក មន្ត្រីចរាចរណ៍តាមគ្រប់គោលដៅត្រូវផ្តោតលេីការត្រួតពិនិត្យម៉ូតូ តែ ៧ចំណុច និង រថយន្ត ៩ចំណុច ប៉ុណ្ណោះ ។ នេះបើយោងតាម Facebook ផ្លូវការ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។ ក្នុងលោកបញ្ជាក់ថា៖ ករណីល្មើសទាំងនោះរួមមាន៖
១-ចំពោះទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រីចក្រយានយន្តសណ្តោងរុឺម៉ក និងម៉ូតូកង់បួន ក្នុងនោះ
-មិនពាក់មួកសុវត្ថិភាព ៦០០០០រៀល
-មិនគោរពភ្លើង និងផ្លាកសញ្ញាចរារចរណ៍ ១០ ០០០០រៀល
-ល្មើសក្នុងការបត់ ការវ៉ាជែង ១០ ០០០០រៀល
-ការដឹកលើសចំណុះ ១០ ០០០០រៀល
-ស្រវឹង ២៥ ០០០០រៀល ទៅ ១.០០០.០០០រៀល(តាមកម្រិតជាតិអាល់កុល)
-គ្មានផ្លាកលេខ ១២ ០០០០រៀល
-ទូរស័ព្ទពេលបើកបរ ៨០០០០រៀល(ប្រើបានតែខ្សែក្រវ៉ាត់សម្លេង)
២-ចំពោះយានយន្តធុនស្រាល និងយានយន្តធុនធ្ងន់
-ល្មើសល្បឿន ១២ ០០០០រៀល -៦២៥ ០០០រៀល (តាមល្បឿន+ប្រភេទយាន)
-ស្រវឹង ៤០ ០០០០រៀល ទៅ ៤ ០០០ ០០០ រៀល(កម្រិតអាល់កុល+ប្រភេទយាន)
-គ្មានប័ណ្ណបើកបរ ១២ ០០០០រៀល ទៅ ២៤ ០០០០០រៀល (តាមប្រភេទយាន)
-មិនគោរពភ្លើង និងផ្លាកសញ្ញាចរារចរណ៍ ១៥ ០០០០រៀល ទៅ ៣០ ០០០០រៀល (តាមប្រភេទយាន)
-ល្មើសក្នុងការបត់ ការវ៉ាជែង ១៥ ០០០០រៀល ទៅ ៣០ ០០០០រៀល (តាមប្រភេទយាន)
-មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ៧៥ ០០០រៀល ទៅ ១៥ ០០០០រៀល (តាមប្រភេទយាន)
-ការដឹកលើសចំណុះ ១៥ ០០០០រៀល ទៅ ៣០ ០០០០រៀល (តាមប្រភេទយាន)
-គ្មានផ្លាកលេខ បណ្ណសំគាល់យាន ១.២០០ ០០០រៀល ទៅ ២.៤០០ ០០០រៀល (តាមប្រភេទយាន)
-ទូរស័ព្ទពេលបើកបរ ១២ ០០០០រៀល ទៅ ២២៥ ០០០រៀល (តាមប្រភេទយាន) ប្រើបានតែ ប្រើខ្សែរភ្ជាប់សម្លេង៕
ដោយ៖ សុខ ខេមរា