មន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតស្លាប់ ក្នុងករណីបាញ់រះ ៤គ្រាប់នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឲ្យមនុស្ស២នាក់ ក្នុងនោះម្នាក់ត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង០១ និង២០នាទី រំលងឈានចូលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវបេតុងចំណុចស្តង់តាងួន ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ហៀង សុគន្ធធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ(ស្លាប់)ជាបុគ្គលិកាស៊ីណូ  រស់នៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត និងលោកអនុសេនីយ៍ទោហ៊ី សុ ណាអាយុ២៩ឆ្នាំរងរបួស​​ធ្ងន់ជា​​មន្ត្រីនគរបាលផ្នែកប្រឆាំគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែ

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ករណីខាងលើនេះបង្កឡើងដោយ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន០២ក្រុមមានគ្នីគ្នាប្រហែល១០នាក់ ជិះម៉ូតូចំនួន ០៤គ្រឿង បានធ្វើសកម្មភាពជិះម៉ូតូដេញកាប់គ្នាតាមដងផ្លូវ និងបានប្រើកាំភ្លើង បាញ់រះទៅលើជនរងគ្រោះចំនួន៤គ្រាប់បណ្ដាលឱ្យរងរបួស (ធ្លាយពោះពីខាងឆ្វេងទៅខាងស្ដាំ០១គ្រាប់ បាញ់ចំដៃខាងស្ដាំ ០១គ្រាប់, បាញ់ចំកាំភួនជើងខាងឆ្វេង ០១គ្រាប់ និងបាញ់ចំកាំភួនជើងខាងស្ដាំ ០១គ្រាប់។

បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង២ក្រុមនោះ បានរត់គេចខ្លួន ចំណែកជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី) ដើម្បីសង្គ្រោះតែអកុសលម្នាក់បានស្លាប់នៅមន្ទីរពេទ្យ ហើយត្រូវបានឪពុកម្តាយជនរងគ្រោះយកសាកសពយកទៅធ្ធើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះម្នាក់ទៀតដែលជាមន្ត្រីនគរបាលផ្នែកគ្រឿងញៀនក្រុងប៉ោយប៉ែតនោះត្រូវបានកម្លាំងនគរបាលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរី

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីយកជនដៃដល់មកចាត់ការតាមផ្លូវច្បាប់

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពនគរដ្រេហ្គន បានទំនាក់ទំនងតាមទូរស័ព្ទទៅ លោកអធិការក្រុងប៉ោយប៉ែត    ចូលតែគ្មានអ្នកទទួល ៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print