សមត្ថកិច្ចបញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាកាពាក់ព័ន្ធករណី លួច ជួញដូរ នឹងប្រើប្រាស់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ១១នាក់ ពាក់ព័ន្ធករណីលួច ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅតុលាការក្រោយពីបញ្ចប់នីតិវិធី ដើម្បីទទួលទោសតាមច្បាប់ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០

យោងតាមរបាយការណ៍របស់នគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង១១នាក់នេះ ជាប់ពាក់ព័ន្ធករណីលួច៣នាក់ , ករណីជួញដូរគ្រឿងញៀន ២នាក់ និងករណីប្រើប្រាស់គ្រឿងញៀន៦នាក់

បើតាមមន្រ្តីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថាជនសង្ស័យទាំង១១នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿង  

​​លោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាងអធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ​​សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ឬចែកចាយនូវសារធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែ៕ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print