សមត្ថកិច្ចចុះឆែកឆេរឃ្លាំងឈើឧកញ៉ា លឹម ប៊ុណ្ណា មានគំនរឈើ៥កន្លែង ក្នុងទំហំដីប្រហែល៣០ម៉ែត្រ៤ជ្រុង

ចែករំលែក៖

ត្បូងឃ្មុំៈ នៅវេលាម៉ោង៩និង០០នាទីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ លោក ហៀង សុភក្រ្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តនិង លោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាន បន្តធ្វើការចុះឆែកឆេរទីតាំងឃ្លាំង ឧកញ៉ា លឹម ប៊ុណ្ណា ឋិតក្នុងភូមិបេង ឃុំដារ ស្រុកមេមត់។ 
ជាបឋមរាយការណ៍មកថាៈ មានឃើញគំនរឈើ៥កន្លែង ក្នុងមាន២កន្លែងតូច នឹង៣កន្លែងទៀតទ្រង់ទ្រាយធំ មានប្រភេទឈើសុក្រំ ធ្នង់។

លោក ហៀង សុភក្រ្ត ព្រះរាជអាជ្ញា បានប្រាប់ នគរដ្រេហ្គនតាមទូរស័ព្ទថាៈ មិនទាន់ដឹងថាឈើមានចំនួនប៉ុន្មាន ឬមានច្បាប់ប៉ុន្មាននៅឡើយ គឺអោយជំនាញកំពុងពិនិត្យផ្ទៀងផ្ទាត់តាមនិតិវិធី។ សុខ ខេមរា 

...

    
    
    
    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print