កម្លាំងអហខេត្តក្រចេះ និងខេត្តស្ទឹងត្រែងចុះឡោមព័ទ្ធទីតាំងលាក់ឈើរបស់ឧកញ៉ា វ័ន ប៊ុនថៃ ហៅឧកញ៉ាថៃ

ចែករំលែក៖

ក្រចេះៈ ឈើសុក្រំ ប្រភេទឈើហ៊ុបមូល និងឈើអារសីុឡាំងរាប់រយម៉ែត្រគូបត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរកឃើញដោយកម្លាំងជំនាញស្រាវជ្រាវ ហើយបានយាមកាម១យប់ពីការដឹកនាំបញ្ជាកម្លាំងនៅទីតាំងនោះពីលោក សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។
នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងមកចូលរួមសហការ នឹងកំពុងរៀបចំគណៈកម្មការត្រួតពិនិត្យ។

លោក ទ្រី សុភ័ក្រ្ត នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានអោយនគរដ្រេហ្គនដឹងថាៈ កម្លាំងរបស់លោកកំពុងចេញដំណើរទៅកាន់ទីនោះដែលមានចម្ងាយឆ្ងាយនឹងតំបន់ព្រៃ។

ប្រភពច្បាស់ថាបង្ហើបថាៈ ឈើទាំងនោះជារបស់ឧកញ៉ាវ័ន ប៊ុនថៃ ហៅឧកញ៉ាថៃ អោយប្រជាពលរដ្ឋចូលកាប់នៅតំបន់ស្រុកកោះញែក ខេត្តរតនគិរី ដឹកតាមគោយន្តកែច្នៃ លាក់ទុកតំបន់អូរគគី ឃុំរលួយស្រែចេស ស្រុកសំបូរ ខេត្តក្រចេះ។ 

...

    
    
    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print