ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីចាប់រំរំលោភសេពសន្ទវៈទៅលើស្ត្រីម្នាក់ អាយុ៤៦ឆ្នាំ ខណៈដែលបានឌុបគ្នាទៅហូបចំណីនៅតាមផ្លូវទៅភ្នំក្រោម ស្ថិតនៅក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប រហូតបានសម្រេច ២ដង រួចឌុបមកវិញធ្វើដូចជាមិនដឹងអ្វី។
ហេតុការណ៌ឃាត់ខ្លួន ជនសង្ស័យខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១២និង៣០នាទីឈាន ចូលថ្ងៃទី១៤ខែមករាឆ្នាំ២០១៥ ស្ថិតនៅចំនុចក្នុងផ្ទះជនសង្ស័យ ភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ទៅតាមបណ្តឹងរបស់ជនរងគ្រោះ។
តាមប្រភពពីមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តបានឲ្យដឹងថា បន្ទាប់ពីមានពាក្យបណ្តឹងពីស្ដ្រីរងគ្រោះ កម្លាំងជំនាញបានចុះស្រាវជ្រាវរហូតទៅដល់ផ្ទះជនសង្ស័យរួចឃាត់ខ្លួនយកមកកាន់ការិយាល័យជំនាញខេត្ត ដើម្បីសួរនាំ។ ប្រភពបានបន្តថា ជនសង្ស័យមានឈ្មោះ ឆាត់ ឈៀក ភេទប្រុសអាយុ២៤ឆ្នាំមានមុខរបរកម្មករសំណង់ មានស្រុកកំណើតភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ។ចំណែកជនរងគ្រោះមានឈ្មោះ ធាវ ចំរើន ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិ សង្កាត់ជាមួយគ្នា។
ប្រភពបានបន្ថែមថា ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានឌុបជនរងគ្រោះ ទៅហូបអីនៅផ្លូវទៅភ្នំក្រោម រួចនាំចូលទៅក្នុងព្រៃ ស្ថិតនៅក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប រួចចាប់រំលោភរហូតបានសម្រេចចំនួន២ដង ពិតប្រាកដមែន ប៉ុន្ដែនាងគ្មានរករឿងអីទេ ប៉ុន្ដែបន្ទាប់ពីមកដល់ផ្ទះស្រាប់តែសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការខេត្តសៀមរាប នៅរសៀលថ្ងៃទី១៥ខែមករា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ដោយ ជានិរន្ដរ៍