នគរបាលខេត្តចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធ​ចាប់រំលោភស្ដ្រីវ័យ៤៦ឆ្នាំ

ចែករំលែក៖

ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីចាប់រំរំលោភសេពសន្ទវៈ​ទៅលើស្ត្រីម្នាក់ អាយុ៤៦ឆ្នាំ ខណៈដែលបាន​ឌុបគ្នាទៅហូបចំណី​នៅតាមផ្លូវទៅភ្នំក្រោម ស្ថិតនៅក្នុងភូមិ​អារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប រហូត​បាន​សម្រេច​ ២ដង រួចឌុបមកវិញធ្វើដូចជាមិនដឹងអ្វី។ ​      

ហេតុការណ៌ឃាត់ខ្លួន ជនសង្ស័យខាងលើនេះ ធ្វើឡើងនៅ​វេលាម៉ោង១២និង៣០នាទី​ឈាន ចូល​​​ថ្ងៃទី​១៤ខែមករាឆ្នាំ​២០១៥ ស្ថិតនៅចំនុចក្នុងផ្ទះជនសង្ស័យ ភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ទៅតាម​​បណ្តឹង​​របស់ជនរងគ្រោះ។

​តាមប្រភពពីមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តបានឲ្យដឹងថា បន្ទាប់ពីមានពាក្យ​បណ្តឹងពីស្ដ្រីរងគ្រោះ ​កម្លាំងជំនាញបានចុះស្រាវ​ជ្រាវ​រហូតទៅដល់ផ្ទះជនសង្ស័យរួចឃាត់ខ្លួន​យក​មកកាន់​ការិ​យាល័យជំនាញខេត្ត ដើម្បី​សួរនាំ។ ប្រភពបានបន្តថា ជនសង្ស័យ​មាន​ឈ្មោះ ឆាត់ ឈៀក ភេទ​ប្រុស​អាយុ២៤ឆ្នាំ​មានមុខ​របរកម្មករសំណង់ មានស្រុកកំណើតភូមិតាគង់ សង្កាត់​សំបួរ ក្រុងសៀមរាប ។​ចំណែក​ជនរងគ្រោះមានឈ្មោះ ធាវ ចំរើន ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិ សង្កាត់ជាមួយគ្នា។

ប្រភពបានបន្ថែមថា ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជា​បាន​ឌុប​ជន​រងគ្រោះ ទៅហូបអីនៅផ្លូវទៅភ្នំក្រោម រួចនាំចូលទៅក្នុងព្រៃ ស្ថិតនៅក្នុងភូមិអារញ្ញ សង្កាត់​សៀមរាប ក្រុងសៀមរាប រួចចាប់រំលោភ​រហូត​បានសម្រេចចំនួន២ដង ពិតប្រាកដមែន ប៉ុន្ដែនាងគ្មានរករឿងអីទេ ប៉ុន្ដែបន្ទាប់ពីមក​ដល់​ផ្ទះ​ស្រាប់តែសមត្ថកិច្ច​ឃាត់ខ្លួនតែម្ដង ។

​បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការខេត្តសៀមរាប នៅរសៀលថ្ងៃទី១៥ខែមករា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ដោយ ជានិរន្ដរ៍

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print