រុញចូលពេទ្យសង្គ្រោះបន្ទាន់ទើបពិធីករ សាយ រតនៈ ភ្លឺភ្នែករឿងមិនថែសុខភាព

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះពិធីករ សាយ រតនៈ បានបញ្ចេញសារខ្លីអប់រំជ្រៅទាក់ទិនទៅនឹងជំងឺប្រចាំកាយដោយសារខ្វះការថែទាំ និងទ្វេសប្រហែសរហូតត្រូវដេកលើគ្រែចូលសង្គ្រោះបន្ទាន់ទើបកាន់តែភ្លឺភ្នែកភ្ញាក់ខ្លួន។
​តារាសម្តែង និងពិធីករ សាយ រតនៈ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងខ្លោចចិត្តអាណិតស្រណោះពាក្យសម្តីប៉ុន្មានឃ្លាមុនពេលត្រូវបានវេជ្ជបណ្ឌិតរុញគ្រែចូលសម្រាកសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យឯកជនមួយ ដោយសារតែជំងឺរលាកក្រពះរាំរ៉ៃ។ តារារូបនេះលើកឡើងថា”មនុស្សទូទៅតែងយល់និងនិយាយថាសុខភាពសំខាន់ជាងអ្វីៗទាំងអស់​ ប៉ុន្តែមានមនុស្សចំនួនក្នុងនោះគឺមានខ្ញុំម្នាក់ដែរដែលបានធ្វេសប្រហែសអំពីវា​ ទាល់តែគេងនៅលើគ្រែពេទ្យទើបភ្លឺភ្នែក”​ ។ លោកបន្តថាអ្វីដែលគិតមុនគេគឺពាក្យ​សម្តីនិងការ​ណែនាំរបស់ឪពុក​ម្តាយ​ មនុស្សជាទីស្រលាញ់​ អារម្មណ៍ភ័យខ្លាច​ ខ្លាចពាក្យថា​ជ្រុលពេល​ ស្តាយក្រោយមិនគួរណាបណ្តោយដល់ថ្នាក់ហ្នឹង..​។ល។លោកបន្តថាពេលខ្លះឲតម្លៃលើការ​​សប្បាយជួបជុំ​ មិត្តភក្តិនេះ​ មិត្តភក្តិនោះ​ អ្នកនេះ​ អ្នកនោះ​ សំខាន់ជាងឲតម្លៃលើសុខភាពខ្លួនឯង​ ទាំងនេះសុទ្ធតែជាការគិតខុស។
​ក្នុងន័យនេះជាការដាស់តឿនក្រើនរំលឹកអំពីការស្រលាញ់ថែទាំងសុខភាពឲ្យទាន់ពេលវេលាព្រោះសុខភាពជាដុំពេជ្រ ហើយគួរកាត់បន្ថយ ឬបញ្ចប់ការជួបជុំទទួលទានអាហារ ឬគ្រឿងស្រវឹងដែលអាចនាំឲ្យជះឥទ្ធិពលដល់សុខភាពរាងកាយ ខាតបង់ទាំងការងារ ថវិការ និងធ្វើឲ្យមនុស្សជាទីស្រលាញ់មានកង្វល់ក្នុងចិត្ត និងសោកស្តាយដែលមិនអាចវិលត្រឡប់ក្រោយវិញបាន។
​គួរបញ្ជាក់ដែរថា ការជួបជុំ និងទទួលគ្រឿងស្រវឹងជោគជាំបានក្លាយជាជម្រើសរបស់​មនុស្ស​មួយ​ចំនួននាងសង្គមបច្ចុប្បន្ន ។ ការសេបគ្រឿងស្រវឹងជ្រុលហួសហេតុនឹង​បណ្តាលឲ្យ​ខាតបង់​ទាំង​ពេលវេលា ការងារ ភាពជិតស្និទ្ធក្នុងក្រុមគ្រួសារ បង្កើនចំនួននៃគ្រោះថ្នាក់​ចរាចរណ៍ និងក្លាយជាបន្ទុកបន្ថែមថ្មីសម្រាប់សង្គម និងគ្រួសារ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print