ខេត្តឧត្ដរមានជ័យ៖បុរសម្នាក់បានស្លាប់ដោយចងកធ្វើអត្តឃាត កាលពី ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នៅ ភូមិអូរត្រាច ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចនគរបាលស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា ក្រោយទទួលបានដំណឹងករណីនេះភ្លាម កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងគ្រូពេទ្យ អមតុលាការបានចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុ ៖
សាកសព ឈ្មោះ ខុន សុលី ភេទ ប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅភូមិ-ឃុំ កើតហេតុ។
តាមការចុះពិនិត្យនៅកន្លែងកើតហេតុ ជនរងគ្រោះបានស្លាប់ក្នុងស្ថានភាពចងក ដោយប្រើខ្សែគោភ្ជាប់នឹងធ្នឹមផ្ទះកម្ពស់ ២,៥០ម៉ែត្រ ក្នុងសម្លៀកបំពាក់ ខោជើងខ្លី ពណ៌ប្រផេះឆ្នូតក្រហម គ្មានអាវ។
នៅលើ ក របស់សាកសពមានស្នាមជាំខ្មៅ រាងអក្សU ព័ទ្ធពីមុខទៅក្រោយនិង
នៅលើរាងកាយសាកសព មិនមានស្នាមរបួសបែកបាក់អ្វីដែលគួរឲ្យសង្ស័យនឹងអំពើឃាតកម្មឡើយ។
តាមការបំភ្លឺរបស់ ឈ្មោះ លន់ ចំរើន ភេទ ស្រី អាយុ ៣១ឆ្នាំ ត្រូវជាប្រពន្ធរបស់សាកសព រស់នៅភូមិជាមួយគ្នា បានបំភ្លឺថា ប្តីរបស់ខ្លួន ឈ្មោះ ខុន សុលី មានជំងឺសរសៃប្រសាទជាយូរមកហើយ ។ប្តីគាត់ឧស្សាហ៍រវើរវាយនិយាយផ្តេសផ្តាស់ជាញឹកញាប់។ លុះមកដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ពេលព្រឹកប្តីរបស់ខ្លួននៅជាធម្មតា ហើយនៅម៉ោង ៧ព្រឹក ខ្លួនបានទៅយកបាយនៅផ្ទះម្តាយដែលនៅភូមិជាមួយគ្នា ចំណែកប្តីនៅផ្ទះម្នាក់ឯង ។ រហូតដល់ម៉ោង ៧ៈ១០នាទី ខ្លួនបានប្រើកូនស្រី ឈ្មោះ លី ចាន់រ៉ង អាយុ ៩ឆ្នាំ ឲ្យមកមើលប្តីនៅផ្ទះ ពេលនោះស្រាប់តែឃើញប្តីរបស់ខ្លួនចង-ក ស្លាប់នៅនឹងធ្នឹមផ្ទះបាត់ទៅហើយ។
យោងតាមការបំភ្លឺរបស់ ឈ្មោះ យ៉េន ធូ ភេទ ប្រុស អាយុ ៥៥ឆ្នាំ ជាប្រធានភូមិអូរត្រាច បានបំភ្លឺថា តាំងពីឆ្នាំ២០១៧ ខ្លួនបានឃើញ ឈ្មោះ ខុន សុលី (ជនរងគ្រោះ) មានជំងឺសរសៃប្រសាទ ឧស្សាហ៍ទៅពេទ្យពិនិត្យ និងរកគ្រូខ្មែរឲ្យជួយមើលជាញឹកញាប់។ លុះដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ម៉ោង ៨ៈ២០នាទីព្រឹក ស្រាប់តែ ឈ្មោះ អួន ទិត្យ ភេទ ប្រុស ហៅទូរស័ព្ទមកប្រាប់ថា ឈ្មោះ ខុន សុលី បានចង-ក ស្លាប់បាត់ទៅហើយ។
យោងតាមការពិនិត្យ និងការបំភ្លឺ ពីសាក្សីសមត្ថកិច្ចជំនាញសន្និដ្ឋាមថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង-ក ធ្វើអត្តឃាតប្រាកដមែនដោយមូលហេតុមានជំងឺសរសៃប្រសាទ ។
ក្រោយធ្វើការពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសព ទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ប៉ែន នួន