ប្រទេសអូស្ត្រាលី+ញូវហ្សឺឡែន៖ ព្រំដែន អូស្ត្រាលីនិងញូវហ្សឺឡែន បានបិទ ទាំងស្រុង រយៈពេលជាងមួយខែកន្លងមកហើយ ដោយហាមប្រាមពលរដ្ឋនៅក្នុងប្រទេសទាំងពីរធ្វើដំណើរចុះឡើង ក៏ដូចជាដាក់ឲ្យនៅដាច់ដោយឡែកចំពោះជនបរទេស ដែលចូលមកប្រទេសទាំងពីរ ។
នៅថ្ងៃទី៥ខែឧសភានេះ អូស្ត្រាលី និងញូវហ្សឺឡែន បានសម្រេចបើកទ្វារព្រំដែនឡើងវិញ អនុញ្ញាតឲ្យមានការធ្វើដំណើរ ប៉ុន្តែត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងតែងបំផុត ខ្លាចកូវីដ១៩ ឆ្លងសាជាថ្មី។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសថាច្រកផ្លូវអន្តរជាតិ ដំបូងត្រូវបើកដំណើរការគឺ ផ្លូវឆ្លងសមុទ្រ Tasman ។ ជាមួយគ្នានោះក៏នឹងបើកជើងហោះហើរ ព្រមគ្នាផងដែរ។
មកទល់ពេលនេះ អូស្ត្រាលី មានអ្នកឆ្លងកូវីដ១៩ ដល់ទៅ ៦៨០០នាក់ និងស្លាប់ ៩៦នាក់តែប៉ុណ្ណោះ។ ចំណែកញូវហ្សឺឡែនវិញមានអ្នកឆ្លងតែ ១១៣៧នាក់ និងស្លាប់ ២០នាក់។ បច្ចុប្បន្នប្រទេសទាំងពីរ បានកាត់បន្ថយការរិតត្បិត ដោយសារតែ មិនមានអ្នកឆ្លងថ្មីជាច្រើនថ្ងៃជាប់គ្នា ។
សូមបញ្ជាក់ថា៖ ការបើកព្រំដែនធ្វើឡើងតែប្រទេសទាំងពីរប៉ុណ្ណោះ ។ ចំណែកជាមួយប្រទេសផ្សេងទៀត នៅមិនទាន់អនុញ្ញាតឲ្យហោះហើរចូលប្រទេសអូស្ត្រាលីនៅឡើយ៕
ដោយ៖ ធី រីណា